ព័ត៌មានជាតិ
ក្មេងស្រីម្ចាស់រូបពិត ចេញមុខបដិសេធរឿងទាក់ទងស្នងការខេត្តកំពត
ក្មេងស្រីម្ចាស់គណនី ទ្រី ស៊ាងម៉ី បានចេញមុខបដិសេធ ក្រោយមានគណនីមួយប្រើប្រាស់រូបរបស់នាងជេរប្រមាថស្នងការនគរបាលខេត្តកំពត។ ស្នងការនគរបាលខេត្តកំពត ក៏មានប្រតិកម្មនិងចាត់ទុកថាជាចេតនាបង្កាច់បង្ខូច នាំឲ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរក្នុងនាមជាថ្នាក់ដឹកនាំមួយរូប។

ក្នុងវីដេអូយុវតីរងគ្រោះបានអះអាងថា មានជនអនាមិកបានបង្កើតគណនីក្លែងក្លាយរបស់នាង ដោយនាងមិនបានដឹងខ្លួននោះទេ។ យុវតីរូបនេះស្នើឲ្យមហាជននិងថ្នាក់ដឹកនាំកុំមានការយល់ច្រឡំ។
បើតាមឪពុកយុវតីជនរងគ្រោះក៏អះអាងថា កូនស្រីរបស់លោកមិនបានពាក់ព័ន្ធនោះដែរ ហើយរឿងនេះមានជនទីបីជាអ្នកប្រព្រឹត្តិ ក្នុងគោលបំណងធ្វើបាបក្រុមគ្រួសាររបស់លោក។
ឪពុកជនរងគ្រោះបន្តថា ករណីនេះកើតឡើងម្តងជាពីរម្តងមកហើយ ហើយលោកនិងគ្រួសារមិនបានដឹងនោះទេ។
ថ្មីៗនេះ ក៏មានគណនីមួយចោទប្រកាន់ថ្នាក់ដឹកនាំខេត្តកែប បានឆាតទៅទំនាក់ទំនងជាមួយយុវតីមួយរូបតាមហ្វេសបុក។ រដ្ឋបាលខេត្តកែបក៏បានធ្វើលិខិតបដិសេធ និងឲ្យអាជ្ញាធរមានសមត្ថកិច្ចស្វែងរកជនដែលបង្កើតព័ត៌មានក្លែងក្លាយនេះ មកផ្តន្ទាទោសតាមច្បាប់ជាធរមាន៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី