Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាលនឹងបើកសាច់ប្រាក់ជូនពលរដ្ឋជាងមុឺនគ្រួសារដែលជួបទុក្ខលំបាកដោយកូវីដ-១៩

បានផុស

នៅ

លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គមនៃ ក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា បានថ្លែងមុននេះថា រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់សុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេសជាធំ ពិសេសគ្រួសារគោលដៅដែលជួបទុក្ខលំបាកដោយកូវីដ១៩ លើជីវភាពរួមទាំង ប្រជាពលរដ្ឋមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាពដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈទាំងអស់នឹងទទួលបានការឧបត្ថម្ភសាច់ប្រាក់ឧបត្ថម្ភជាលើកទី២ របស់រាជរដ្ឋាភិបាលនៅថ្ងៃ១៣កក្កដាឆ្នាំ២០២១ឆាប់ៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈួរ សុបញ្ញា បានថ្លែងថាគ្រួសារគោលដៅដែលជួបទុក្ខលំបាកលើជីវភាពទាំងអ្នកឆ្លងទាំងអ្នកស្លាប់ដោយសារជម្ងឺកូវីដ១៩ដែលនឹងទទួលសាច់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលក្រោយបិទខ្ទប់មានចំនួនជាង៥៦០០០គ្រួសារឯណោះ ហើយនឹងទទួលបានសាច់ប្រាក់នៅថ្ងៃទី១៣កក្កដា ឆ្នាំ២០២១នេះដោយគ្រាន់តែកាន់អត្តសញ្ញាណប័ណ្ឌនិងលេខទូរស័ព្ឌសម្រាប់ភ្ជាប់ទំនាក់ទំនងក្នុងពេលសម្ភាសជាមួយក្រុមការងារជំនាញកន្លងមកនេះទៅសាខាវីងដែលនៅផ្ទះជាការស្រេច។

លោក ឈួរ សុបញ្ញា ថ្លែងថា គ្រួសារគោលដៅដែលជួបទុក្ខលំបាកលើជីវភាពទាំងអ្នកឆ្លងទាំងអ្នកស្លាប់ដោយសារជម្ងឺកូវីដ១៩ដែលនឹងទទួលសាច់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលក្រោយបិទខ្ទប់មានចំនួនជាង៥៦០០០គ្រួសារនោះសុទ្ធតែបានឆ្លងកាត់ការសម្ភាសជាប់រួចរាល់ហើយដែលនឹងត្រៀមទទួលប្រាក់ឧបត្ថម្ភពេលខាងមុខនេះ។ ដោយឡែកគ្រួសារគោលដៅមិនទាន់បានសម្ភាសឬខុសបច្ចេកទេសណាមួយសូមទៅជួបអាជ្ញាធរមូលដ្ឋានអោយបានឆាប់ដើម្បីទទួលសាច់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលជាលើកទី២។

លោក ឈួរ សុបញ្ញា ថ្លែងបន្ថែមថា សកម្មភាពមនុស្សធម៏ដ៍ថ្លៃថ្លារបស់រាជរដ្ឋាភិបាលនេះគឺសម្រាប់ជួយដល់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាពនិងគ្រួសារប្រជាពល រដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១។

លោកប្រធាននាយកដ្ឋានសុខុមាលភាពសង្គមបានថ្លែងបន្តថា យោងតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោនិងសេចក្តីណែនាំនីតិវិធី និងយន្តការបើកផ្តល់កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់រួចមកក្រសួងសង្គមកិច្ចនិងក្រសួងពាក់ព័ន្ធបានសហការចុះពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះគ្រួសារគោលដៅសម្រាប់ប្រជាពលរដ្ឋ និងគ្រួសារមានការលំបាកផ្នែកជីវភាព ប្រជាពលរដ្ឋ និងគ្រួសារដែលមានអ្នកឆ្លងនិងជំងឺកូវីដ-១៩ ។ លើសពីនេះពួកគាត់មានការលំបាកផ្នែកជីវភាព និងគ្រួសារដែលមានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ និងបន្តអនុវត្តកម្ម វិធីការងារក្នុងដំណាក់កាលបរិបទកូវីដ-១៩។

លោកបានបន្តថា កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់របស់រាជរដ្ឋាភិបាលមានសារៈសំខាន់ណាស់សម្រាប់ជួយដល់បងប្អូនប្រជាពលរដ្ឋដែលបានបាត់បង់ប្រាក់ចំណូល ឬបាត់បង់ការងារដោយសារការបិទខ្ទប់ពិសេសបងប្អូនមានផ្ទុកកូវីដ១៩ និងគ្រួសារអ្នកស្លាប់ដោយសារកូវីដ១៩តែម្ដង។

គ្រួសារគោលដៅដែលងាយរងគ្រោះលើបញ្ហាជីវភាពប្រចាំថ្ងៃដោយសារកូវីដ១៩ដូចជា អ្នកលក់ដូរជាកញ្ច្រែងតាមផ្សារ អ្នកលក់ដូរតាមផ្លូវ អ្នករត់ម៉ូតូឌុប អ្នករត់ម៉ូតូកង់បី អ្នកធាក់ស៊ីក្លូ អ្នកស៊ីឈ្នួលបើកបរថយន្ត កម្មករផ្នែកដឹកជញ្ជូន កម្មករប្រមូលសំរាម កម្មករសំណង់ អ្នករើសអេតចាយ អ្នក បម្រើសេវាកំសាន្ត អ្នកបម្រើសេវាវិស័យទេស ចរណ៍ នៅរាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្តាល និងក្រុ ព្រះសីហនុ នៃខេត្តព្រះសីហនុនិងខេត្តមួយចំនួនខ្លះទៀត ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៩ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៩ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ១០ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម