ព័ត៌មានជាតិ
ស្ត្រីខ្មែរម្នាក់ ប្រឹងរត់គេចពីបុរសតៃកុងឡាន ដែលប្រុងចាំនាង នៅប្រទេសថៃ
ស្ត្រីខ្មែរម្នាក់ខំប្រឹងរត់គេចចេញពីបិសាចតណ្ហា ទាំងខ្លួនកំពុងចោមពុង ដោយការរត់នេះគឺនៅលើទីសាធារណៈ រហូតធ្វើឲ្យមហាជនមួយចំនួនគិតថា នាងគឺជាមនុស្សវិកលចរិតថែមទៀតផង ព្រោះភាសាថៃក៏នាងមិនចេះមួយម៉ាត់។
យោងតាមការផ្សាយរបស់បណ្តាញព៌ត័មានក្នុងប្រទេសថៃបានបញ្ជាក់ថា ហេតុការណ៍បានកើតឡើងកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចភូមិ១៦ ឃុំសារ៉ាដែង ស្រុកបាងណាំព្រៀវ ខេត្តឆ:ឈើងសៅ ប្រទេសថៃ។
ព័ត៌មានបានសង្កត់ធ្ងន់ថា នៅពេលនោះគេសង្កេតឃើញមាននារីម្នាក់ ដែលនៅលើរាងកាយមានតែសំពត់ចោមពុង គ្មានអាវ គ្មានស្បែកជើង បានរត់សុំឲ្យពលរដ្ឋនៅក្នុងតំបន់នោះជួយ ប៉ុន្តែអ្វីគ្មានបានការដោយសារតែនាងនិយាយទៅកាន់អ្នកដទៃគ្មានអ្នកណាស្តាប់បានមួយម៉ាត់ ដោយគេគិតថានាង គឺជាមនុស្សសតិមិនគ្រប់ ឬក៏ជាមនុស្សវិកលចរិត។
ដោយមិនអស់ចិត្តនឹងកាយវិការរបស់នាងទើបមានអ្នកភូមិម្នាក់ បានស្រែកហៅពលករខ្មែរដែលធ្វើការនៅក្បែនោះមកស្តាប់ ទើបដឹងថានាង គឺជានារីខ្មែរដែលខំចំណាយប្រាក់អស់ចំនួន ៦.២០០ បាត ដើម្បីឲ្យមេខ្យល់នាំនាងទៅរកស្វាមី ដែលកំពុងធ្វើការនៅក្នុងស្រុកណាឌី ខេត្តប្រាជីនបូរី។ ការចំណាយប្រាក់ទាំងនេះ គឺនាងត្រូវបានគេនាំឆ្លងតាមច្រករបៀងចូលទៅកាន់ស្រុកអារញ្ញប្រាថេត ទើបមានរថយន្តនីសាន់មួយគ្រឿងចាំដឹកបន្ត ដោយមានគ្នាសរុបជាង២០នាក់ ហើយនាងមានឈ្មោះ ផៃ សុភា អាយុ៣២ឆ្នាំ។
នាងបានរៀបរាប់ថា នៅពេលដែលរថយន្តទម្លាក់ពលករតាមផ្លូវអស់ គឺសល់តែនាងម្នាក់គត់ទើបតៃកុងរថយន្តបាននិយាយជាភាសាខ្មែរថា ពីឆៈឈើងសៅទៅដល់ខេត្តប្រាជីនបុរី គឺមានចម្ងាយឆ្ងាយណាស់ទៅមិនដល់ទេ ដូច្នេះនាងត្រូវសម្រាកនៅផ្ទះសំណាក់មួយយប់សិនហើយ គឺនៅពេលនោះហើយ ខណៈដែលនាងកំពុងចោមពុងបម្រុងងូតទឹកស្រាប់តែអ្នកបើករថយន្តចង់ចូលទៅចាប់នាងរំលោភ ទើបនាងខំប្រឹងរត់ចេញឲ្យគេជួយតែម្តង។
ក្រោយពេលកើតហេតុពលរដ្ឋថៃ បានប្តឹងទៅក្រុមតម្រួតរួចហើយដើម្បីតាមប្រមាញ់យកអ្នកបើករថយន្តនោះមកផ្ដន្ទាទោស ព្រោះគេបានស្គាល់ស្លាកលេខរួចហើយ ដោយឡែកស្ត្រីខ្មែរក៏ត្រូវបានអ្នកភូមិជួយទាក់ទងតាមទូរសព្ទប្រាប់អស់ហើយ ដោយបច្ចុប្បន្នបញ្ហាដែលសំខាន់ជាងគេដែលពលរដ្ឋថៃបារម្ភ គឺនាងបានឆ្លងចូលទឹកដីថៃគ្មានច្បាប់អនុញ្ញាតនិងមិនទាន់បានពិនិត្យកម្តៅនិងធ្វើតេស្តរកមេរោគកូវីដ-១៩នៅឡើយ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានជាតិ២៣ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត