ព័ត៌មានជាតិ
Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2022 បើកទទួលការកក់ជាផ្លូវការ!
បច្ចុប្បន្នគេសង្កេតឃើញថាមានក្រុមហ៊ុនរថយន្តជាច្រើនបានមានវត្តមាននៅក្នុងទីផ្សារប្រទេសកម្ពុជា ដែលនេះបានផ្តល់ជាជម្រើសយ៉ាងសម្បូរបែបជូនដល់អតិថិជន ក្នុងការជ្រើសរើសរថយន្តទៅតាមតម្រូវការផ្សេងៗគ្នា ប៉ុន្តែវាក៏ជាការពិបាកមួយក្នុងការសម្រេចចិត្តទិញរថយន្តជាមួយនឹងជម្រើសច្រើនបែបនេះដែរ។
ថ្ងៃនេះដែរយើងខ្ញុំសូមមកណែនាំនូវកំពូលរថយន្ត Off-Road Performance មួយដល់ប្រិយមិត្តទាំងអស់គ្នា។ បើនិយាយពីរថយន្ត Pick Up នោះត្រូវតែជារថយន្ត Ford ហើយបើនិយាយពីរថយន្តដែលសមត្ថភាពបើកបរគ្រប់ស្ថានផ្លូវ ឬផ្លូវ Off-Road នោះគេនឹកឃើញដល់ត្រកូល Ford Raptor មុនគេ ដោយសារតែរថយន្ត Ford Raptor ត្រូវបានផលិតឡើងដោយយកគំរូ Ford DNA performance ដែលមានប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជើងក្រោមហាប់ណែនលើសពីរថយន្ត Pick Up ដទៃ។
ជាក់ស្តែងរថយន្ត Ford Ranger Raptor ទទួលបានភាពល្បីល្បាញខ្លាំងក្នុងប្រទេសកម្ពុជាអស់រយៈពេល 3 ឆ្នាំរួចមកហើយ ដោយត្រូវបានទទួលស្គាល់ពីភាពធន់រឹងមាំ ការឌីហ្សាញរូបរាងអំណាចលើសគេ និងសមត្ថភាពបើកបរគ្រប់ស្ថានភាពផ្លូវរបស់រថយន្តនេះ។ ហេតុផលទាំងនេះ ហើយទើបប្រិយមិត្តជាច្រើនបានទទួលស្គាល់ថា រថយន្ត Ford Ranger Raptor ជាកំពូលរថយន្ត Off-Road Performance មិនចាញ់ទៅនឹងស្តេចរថយន្ត Off-Road Performance Ford F-150 Raptor ប៉ុន្មាននោះទេ។ ម៉ូឌែលឆ្នាំថ្មី 2022 នេះរថយន្ត Ford Ranger Raptor មិនធ្វើឲ្យអតិថិជនខកចិត្តនោះទេ ពោលគឺគ្រាន់តែឃើញការឌីហ្សាញរូបរាងថ្មីនេះ ក៏លុងស្រលាញ់បាត់ទៅហើយ ដែលរថយន្តនេះ ត្រូវបានកែប្រែចំណុចពិសេសៗជាច្រើនដូចជា៖
- ចំណុចដំបូងដែលបានកែប្រែថ្មីទាំងស្រុងនោះគឺ តែមស្ទីកគ័រ ពណ៌ខ្មៅ លាយជាមួយពណ៌ក្រហម ដែលមានចាប់តាំងពីផ្នែកខាងមុខ ដំបូល ផ្នែកចំហៀងទាំងសងខាង រហូតដល់ផ្នែកខាងក្រោយ ដែលមើលទៅមានភាពស្ព័រខ្លាំងមែនទែន
- ស៊ុមចង្កៀងផ្នែកខាងមុខក៏បានបន្ថែមនូវឆ្នូតពណ៌ខ្មៅ កាន់តែអំណាច
- កាងផ្នែកខាងមុខត្រូវបានកែប្រែថ្មីដោយផ្នែកខាងក្រោមត្រូវបានក្រូម៉េដោយពណ៌ ទឹកប្រាក់ មិនតែប៉ុណ្ណោះថែមទាំងបានបន្ថែមនូវទំពក់ធ្ពក់ពណ៌ ក្រហម ចំនួន 2 ដែលមើលទៅកាន់តែមានភាពទាក់ទាញ
- ផ្នែកខាងក្រោយបានបំពាក់បន្ថែមនូវកាងខ្យល់ដ៏រឹងមាំពណ៌ខ្មៅ
- ផ្នែកខាងក្នុងទាំងមូលបានរំលេចដោយពណ៌ខ្មៅ លាយជាមួយថ្នេរពណ៌ក្រហមដែលមើលទៅកាន់តែមានអនុភាព ថាមពល និងកាន់តែផ្តល់នូវទំនុកចិត្តរាល់ពេលបើកបរ
ក្រៅពីចំណុចពិសេសៗដែលបានកែប្រែថ្មីទាំងនេះ Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2022 ក៏នៅតែបន្តបំពាក់ជូនប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយជាច្រើនទៀតរួមមាន៖
- ប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវ (Terrain Management System) អាចជួយសម្រួលដល់ការបើកបរនូវជម្រើសផ្លូវ 6 ប្រភេទផ្សេងគ្នាដូចជា៖ ការបើកបរនៅលើផ្លូវធម្មតា ការបើកបរបែបស្ព័រ ផ្លូវដែលមានស្ថានភាពព្រិល/មានគ្រួស/មានស្មៅច្រើន ផ្លូវដីខ្សាច់/ដីភក់ ផ្លូវដែលមានដុំថ្មធំៗ/គ្រួស និងចុងក្រោយគឺ Baja Mode ដែលផលិតឡើងយ៉ាងពិសេសសម្រាប់តែរថយន្ត Ford Raptor ដោយ Mode នេះប្រើសម្រាប់ការបើកបរនៅលើផ្លូវ ដែលមានឧបសគ្គច្រើន ឬផ្លូវ Off-Road តែអាចបើកបរល្បឿនលឿនបាន
- បំពាក់ជូនបូម FOX Racing Shox ដែលជាប្រភេទបូមរថយន្តសម្រាប់ Off-Road ដែលមានប្រវត្តិមកពីសហរដ្ឋអាមេរិក និងមានភាពល្បីល្បាញអស់រយៈពេលជាង 40 ឆ្នាំមកហើយ
- ប្រព័ន្ធជើងក្រោមត្រូវបានផលិតឡើងដោយដែកថែបពិសេសដ៏រឹងមាំ (HSLA)
- ជារថយន្ត Pick Up ដំបូងគេបង្អស់ក្នុងទីផ្សារប្រទេសកម្ពុជាដែលបានបំពាក់មកជាមួយម៉ាស៊ីនជំនាន់ថ្មី 2.0L Bi-Turbo ដែលអាចផលិតកម្លាំងសេះបានរហូតដល់ទៅ 213 PS និងកម្លាំងរមួលដល់ទៅ 500Nm និងប្រអប់លេខ 10 វគ្គអូតូដែលអាចប្រើប្រាស់បានទាំងលេខដៃ និងលេខអូតូ មិនតែប៉ុណ្ណោះថែមទាំងបានបំពាក់នូវ Paddle Shift នៅជាប់នឹងដៃចង្កូតដែលអ្នកបើកបរអាចថែមថយលេខបានយ៉ាងងាយស្រួល
- ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត (Pre-Collision Assist with Autonomous Emergency Braking)
- ប្រព័ន្ធផ្តល់សញ្ញាឲ្យអ្នកបើកបរឈប់សម្រាកពេលមានអារម្មណ៍ងងុយគេង (Driver Alert System)
- ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លងផ្លូវ (Lane Keeping System)
- ប្រព័ន្ធបន្ថយល្បឿន និងរក្សាគំលាតសុវត្ថិភាពដោយស្វ័យប្រវត្ត (Adaptive Cruise Control)
- កាមេរ៉ាជំនួយចូលចតផ្នែកខាងក្រោយ ដែលមានខ្សែគំនូសពណ៌ស រេតាមចង្កូត (Rear View Camera)
- សេនសឺផ្នែកខាងក្រោយនៃរថយន្តចំនួន 4 គ្រាប់ (4 Sensors)
- អាចចុះទឹកបានជម្រៅ 850mm លើសគេ (850mm Water Wading) ដោយបច្ចុប្បន្ននេះ ក្នុងទីផ្សារប្រទេសកម្ពុជាគឺមានតែរថយន្ត Ford Ranger Raptor តែមួយគត់ដែលមានសមត្ថភាពបើកកាត់ទឹកបានដល់ជម្រៅ 850mm នេះ
រថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2022 ត្រួវបានបើកទទួលការកក់ទុកជាផ្លូវការជាមួយនឹងតម្លៃពិសេស ដូច្នេះសូមបងប្អូនប្រញាប់រួសរាន់ឡើងព្រោះចំនួននៃការផ្តល់ជូនមានកំណត់ រីឯជម្រើសពណ៌មានរហូតដល់ទៅ 4 រួមមាន៖ ស ខ្មៅ ប្រផេះ និងខៀវ។ សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅសាកសួរព័ត៌មានបន្ថែមនៅតាមបណ្តាសាខាអគារតាំងបង្ហាញរថយន្ត Ford និងទំនាក់ទំនងទៅតាមលេខទូរស័ព្ទដូចខាងក្រោម៖
• អគារតាំងបង្ហាញសាខាផ្លូវ ព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លូវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរសព្ទទំនាក់ទំនង៖ 023 214 214
• អគារតាំងបង្ហាញសាខា ទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរសព្ទទំនាក់ទំនង៖ 023 890 880
• អគារតាំងបង្ហាញសាខា ទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរសព្ទទំនាក់ទំនង៖ 078 990 800 | 087 990 800
• អគារតាំងបង្ហាញសាខាខេត្ត សៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ 6A លេខទូរសព្ទទំនាក់ទំនង៖ 063 766 661
• អគារតាំងបង្ហាញសាខាខេត្ត កំពង់ចាម ដែលស្ថិតនៅអគារលេខ 940 តាមបណ្តោយផ្លូវជាតិលេខ 7 ភូមិបឹងស្នាយ សង្កាត់សំបូមាស ក្រុងកំពង់ចាម លេខទូរសព្ទទំនាក់ទំនង៖ 092 888 476។
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ