ព័ត៌មានជាតិ
គណៈកម្មការនឹងសិក្សាស្រាវជ្រាវ វាយតម្លៃលម្អិតទៅលើប្រសិទ្ធភាពរបស់វ៉ាក់សាំង ក្នុងការប្រឆាំងជំងឺកូវីដ
លោកស្រី យក់ សម្បត្តិបានថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ខណៈអញ្ជើញទទួលវ៉ាក់សាំងចំនួន ៤ លានដូស កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា នេះថា គណៈកម្មការប្រយុទ្ធប្រឆាំង មកដល់ពេលនេះ នៅមិនទាន់មានការសន្និដ្ឋានណាមួយនៅឡើងទេ តែគណៈកម្មការនឹងសិក្សាស្រាវជ្រាវ វាយតម្លៃលម្អិត អំពីប្រសិទ្ធភាពរបស់វ៉ាក់សាំង នាពេឡខាងមុខ។

ឆ្លើយតបសំណួរអ្នកសារព័ត៌មាន ថាតើវ៉ាក់សាំងដែលកំពុងចាក់ជូនប្រជាពលរដ្ឋសព្វថ្ងៃនេះ មានប្រសិទ្ធភាពប៉ុណ្ណាសម្រាប់ជំងឺកូវីដ-១៩ប្រភេទ ដែលតា (Delta) ឬហៅថាជំងឺកូវីដ ? លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា មកដល់ពេលនេះ យើងមិនទាន់មានការសន្និដ្ឋានណាមួយច្បាស់លាស់នៅឡើយទេ ដោយសារមិនទាន់មានការសិក្សាស៊ីជម្រៅ ហើយការងារនេះជាការងាររបស់គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលគណៈកម្មការ នឹងសិក្សាស្រាវជ្រាវ វាយតម្លៃលម្អិត ទៅលើគុណភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំងនេះ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ប្រភេទ Delta ។
ចំណែកវ៉ាក់សាំងដែលប្រជាពលរដ្ឋទទួលបានចំនួនពីរដូសសព្វថ្ងៃនេះ លោកស្រី យក់ សម្បត្តិ លើកឡើងថា យើងកំពុងសិក្សាអំពីប្រសិទ្ធភាពនៃវ៉ាក់សាំង តែរាជរដ្ឋាភិបាលបានខិតខំចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដែលរហូតមកដល់ពេលនេះបានជិត៥០ ភាគរយហើយ ដូច្នេះចំនួននៃការចាក់នេះលើសលប់ណាស់ ។ លោកស្រីបានបញ្ជាក់ថា ប្រសិទ្ធភាពនៃវ៉ាក់សាំងនេះយើងឃើញថា អាចការពារមិនឱ្យអ្នកមានជំងឺវិវត្តទៅរកភាពធ្ងន់ធ្ងរ ឬស្លាប់ ប៉ុន្តែបើយើងមិនអនុវត្តបីកុំ បីការពារ យើងងាយនឹងចំលងមកដាក់ខ្លួន ទោះបីជាយើងទទួលបានវ៉ាក់សាំងពីរដូសរួចហើយក្តី ។
សូមបញ្ជាក់ថា នៅព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ចំនួន៤លានដូសបន្ថែមទៀត ដែលកម្ពុជាបានបញ្ជាទិញសាធារណរដ្ឋប្រជាមានិតចិន បានដឹកមកដល់កម្ពុជា ហើយវ៉ាក់សាំងដែលដឹកមកដល់នៅថ្ងៃនេះ មានវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ចំនួន៣លានដូស និងវ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ចំនួន ១លានដូស ហើយវ៉ាក់សាំងទាំង៤លានដូសនេះ គឺជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ៕
អត្ថបទ៖កោះកែវ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ