ព័ត៌មានជាតិ
រថយន្ត MG HS និង Ford Territory កំពុងទទួលបានប្រជាប្រិយភាពខ្លាំងក្នុងប្រទេសកម្ពុជា
រថយន្តប្រភេទ SUV មួយចំនួនតម្រូវឲ្យមានការបំពាក់ដោយម៉ាស៊ីនចំណុះធំ ដែលអាចធ្វើឲ្យមានការស៊ីប្រេងឥន្ធនៈ។ ប៉ុន្តែរថយន្តប្រភេទ SUV មួយចំនួនទៀតនៅលើទីផ្សារគឺមានតុល្យភាពល្អរវាងលក្ខណៈពិសេស និង តម្លៃ ព្រមទាំងផ្តល់នូវទំហំធំទូលាយសម្រាប់គ្រួសារទាំងមូលក៏ដូចជាអ្នករួមដំណើរ។ ជាមួយនឹងផ្នែកខាងក្នុងប្រកបដោយផាសុកភាព, កម្លាំងខ្លាំង និង កម្ពស់ខ្ពស់ពីដីខ្ពស់ល្អ ហើយរថយន្តប្រភេទ SUV ជាច្រើនផ្តល់ជូននូវការបើកបរយ៉ាងអស្ចារ្យ ហើយត្រៀមរួចរាល់ក្នុងការជំនះគ្រប់ឧបសគ្គ។ រថយន្តប្រភេទ SUV ដែលកំពុងមានប្រជាប្រិយភាពគឺផ្តល់នូវ ដំំណើរការល្អ, ប្រណិតភាព ងាយស្រួលក្នុងការបើកបរ ព្រមទាំងមានតម្លៃសមរម្យ។

ខាងក្រោមនេះគឺជារថយន្ត SUV ពីរម៉ូឌែលដែលមានការពេញចិត្តពីសំណាក់អតិថិជននៅក្នុងប្រទេសកម្ពុជា ពីអ្នកប្រើប្រាស់ ជាមួយនឹងតម្លៃសមរម្យ, ភាពធំទូលាយ, ទំនើប, សន្សំសំចៃ និងកម្លាំងខ្លាំង។


– MG HS 2021: វាមើលទៅល្អប្លែកនៃការរចនាផ្នែកខាងក្រៅដែលស័ក្តសមសំរាប់មនុស្សគ្រប់ជំនាន់។ តម្លៃរបស់វាចាប់ផ្តើមពី $40,888 បូករួមទាំងការថែមជូនដូចជា: កាងខាងមុខក្រោយ១ឈុត, កម្រាលជើងប្រណិត, បិតស្តុកការពារកម្តៅ, ស្លាកលេខវែង, សេវាកម្មប្តូរប្រេងម៉ាស៊ីនរយៈពេល៣ឆ្នាំ និង ការធានារយៈពេល៣ឆ្នាំ។ ប្រសិនបើអ្នកកំពុងស្វែងរករថយន្តប្រភេទSUV សម្រាប់ការបើកបរនៅក្នុងទីក្រុងឬតាមខេត្តនោះ រថយន្តMG HSគួរតែជាជម្រើសល្អនិងជាអ្វីដែលអ្នកចង់បាន ព្រោះវាបានបំពាក់ជាមួយម៉ាស៊ីនប្រើតួបូចំណុះ1.5T និងប្រអប់លេខអូតូ៧វគ្គដៅយផ្តល់នូវខកម្លាំងខ្លាំង162hp និងកម្លាំងរមួល250Nm។ វាក៏ផ្តល់ជូននូវមុខងារប្រើប្រាស់ស្តង់ដារដូចជា: ប្រព័ន្ធសោរឆ្លាតវៃ(smart key), អេក្រង់កំសាន្តទំហំ១០,១អ៊ីញ, កៅអីអ្នកបើកបរអូតូ, កៅអីពូកស្បែកដ៏ប្រណិត, ដំបូលលើបើកបែបpanoramic sunroof, អំពូលមុខភ្លឺអូតូ រួមនឹងមុខងារប្រើប្រាស់ជាច្រើនទៀត។ ដើម្បីការពារអ្នកបើកបរនិងអ្នកដំណើរឱ្យមានសុវត្ថិភាពរថយន្តMG HSបានបំពាក់ដោយប្រព័ន្ធសុវត្ថិភាពខ្ពស់ដូចជាពោងសុវត្ថិភាពមុខនិងចំហៀង, សេនស័រនិងកាំមេរ៉ាក្រោយ ហើយជាពិសេសរថយន្តMG HSទទួលបានពិន្ទុកម្រិតផ្កាយ៥ពីការតេស្តប្រព័ន្ធសុវត្ថិភាពពីEuro NCAP។ លោកអ្នកអាចរីករាយនឹងដំណើរកម្សាន្តផ្សេងៗជាមួយគ្រួសារឬមិត្តភក្តិនៅក្នុងការបើកបររថយន្តMG HS។


– Ford Territory 2021: ដាក់លក់ក្នុងតម្លៃ$46,900 ហើយវាបានបំពាក់មកជាមួយម៉ាស៊ីនEcoboost 1.5L ដែលផ្តល់នូវកម្លាំងមួយមានកំណត់ 143SP និងកម្លាំងរមួល225Nm។ វាក៏ជាកម្លាំងមួយដ៏ល្អសម្រាប់ការបើកបរក្នុងទីក្រុងផងដែរ។ Ford Territory បំពាក់ដោយហ្វ្រាំងដៃអេឡិចត្រូនិចដែលជំនួសដោយការជាន់ឈ្នាន់ហ្វ្រាំងជើងពិតជាងាយស្រួលដូចរថយន្តMG HSដែរ។ តាប់ឡូឌីជីថលទំហំ១០អ៊ីញអនុញ្ញាតឱ្យអ្នកអាចកំណត់ពត៌មាននៃការបើកបររបស់អ្នកកាន់តែងារស្រួល។ Ford Territory ផ្តល់ជូននូវមុខងារស្តង់ដារជាច្រើនដូចជា៖ ប្រព័ន្ធសោរឆ្លាតវៃ, ចង្កៀងLED, ដំបូលលើបើកបែបpanoramic sunroof, Follow me home, Bluetooth និង Apple CarPlay, ពោងសុវត្ថិភាព រួមនឹងលក្ខណៈពិសេសជាច្រើនទៀត ដែលដូចគ្នាទៅនឹងរថយន្តMG HS។ Ford Territory បានរចនាផ្នែកខាងក្នុងពណ៌ខ្មៅអមនឹងកៅអីស្បែក។ លោកអ្នកអាចទទួលបានបទពិសោធន៍ថ្មីជាមួយរថយន្ត Ford Territory ។
រថយន្តប្រភេទ SUV ទាំងពីរខាងលើគឺល្អសម្រាប់រាល់ការបើកបរ ទោះបីជាវាមានតម្លៃខុសគ្នា, ទំហំម៉ាស៊ីន និងលក្ខណៈពិសេសមួយចំនួនក៏ដោយ។ លោកអ្នកអាចពិចារណាម៉ូដែលណាមួយដែលអ្នកចង់បាន ឬ លោកអ្នកអាចបើកសាកល្បងដើម្បីទទួលបានពត៌មានបន្ថែម ឬ ប្រម៉ូសិនពិសេសពីពួកគេ៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៦ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ