Connect with us

ព័ត៌មានជាតិ

នាំគ្នា​ចុះ​ស្តារប្រឡាយ​មាន​គ្នា ១០ នាក់ ដីបាក់សង្កត់ស្លាប់ម្នាក់

បានផុស

នៅ

ខេត្តបាត់ដំបង÷ ប្រជាកសិករម្នាក់ក្នុងចំណោមកសិករ១០នាក់ បានបាត់បង់ជីវិត ខណៈ​ចុះស្តារអាចម៌ដីពីប្រឡាយ ដើម្បីបណ្តោះទឹកស្រោចស្របលើផលដំណាំ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីខាងលើនេះបានកើតឡើងនៅល្ងាចថ្ងៃទី០៩ខែកក្កដាឆ្នាំ២០២១ វេលាម៉ោង​០៧:០០​នាទី នៅចំណុចតាមប្រឡាយស្ថិតក្នុងក្រុមទី០៩ភូមិច្រាំងខ្ពស់ ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ កសិករដែលបានស្លាប់ដោយសារបាក់ដីប្រឡាយសង្កត់លើ មានឈ្មោះផេង ផានភេទប្រុសអាយុ៣៨ឆ្នាំ រស់នៅភូមិអន្លង់ត្រាច ឃុំរបស់មង្គល ស្រុកមោងប្ញស្សីខេត្តបាត់ដំបង បាន​ស្លាប់ពេលបញ្ជូនដល់មណ្ឌលសុខភាពឃុំបាសាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបញ្ជាក់ថា មុនកើតហេតុសពខាងលើនិងប្រជាកសិករប្រមាណ១០នាក់ បាននាំគ្នាចុះស្តារប្រឡាយ (ដីបាក់ចូល) ដើម្បីអោយទឹកហូរបានលឿន ខណ:ពេលកំពុងតែកាយដីចេញពីប្រឡាយ ក៏ស្រាប់តែដីបាក់សង្កត់តែម្តង។ ក្រោយ​មត្ថកិច្ចធ្វើកោសល្យវិច័យរួចរាល់ ក៏បានប្រគល់សពខាងលើអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ សៅ​ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទីutes មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ៤៤ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ៤៤ នាទីutes មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា៤៦ នាទីutes មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម៤៦ នាទីutes មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៧ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា៨ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ២១ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម