ព័ត៌មានជាតិ
រយៈពេល១១ខែ បង្ក្រាបបទល្មើសគ្រឿងញៀន និងដកហូតជាង៣តោន
ខណៈប្រទេសកម្ពុជា មិនមែនជាប្រទេសដែលផលិតគ្រឿងញៀន តែផ្ទុយទៅវិញឧក្រិដ្ឋគ្រឿងញៀន តែងតែប៉ុនប៉ងនាំគ្រឿងញៀនឆ្លងកាត់ប្រទេសកម្ពុជា ដើម្បីយកទៅជួញដូរ និងចែកចាយទៅកាន់បណ្តាប្រទេសផ្សេងៗទៀត ។
ប៉ុន្តែរាល់សកម្មភាពដឹកជញ្ជូនបទល្មើសគ្រឿងញៀនទាំងអស់ សមត្ថកិច្ចកម្ពុជា តែងតែចាត់វិធានការទប់ស្កាត់គ្រប់កាលទេសៈ ដោយបង្ក្រាបក្រុមឧក្រិដ្ឋគ្រឿងញៀនបានជាបន្តបន្ទាប់ ព្រមទាំងចាប់យកវត្ថុតាងថ្នាំញៀនបានយ៉ាងច្រើនផងដែរ ។
មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់ឲ្យដឹងថា លទ្ធផលអនុវត្តន៍ច្បាប់ប្រឆាំងបទល្មើសគ្រឿងញៀន ចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ចបង្ក្រាបសរុប ៩៣៥៦ករណី ឃាត់មនុស្ស ១៩០៩៧នាក់ ( ស្រី១១៩០នាក់ ) ចាប់យកវត្ថុតាងសារធាតុញៀនគ្រប់ប្រភេទ ៣០៩៩គីឡូ ១៧៩,២៥ក្រាម និង ៥៥៥កញ្ចប់តូច កញ្ឆា ២៨៩គីឡូ ៨៨,៦៩ក្រាម និង ២៨៦២១៦ដើម ។ សម្ភារៈចាប់យក រួមមាន រថយន្ដ ១៣៣គ្រឿង ម៉ូតូ ២៤១០គ្រឿង ទូរស័ព្ទ ៧១៧០គ្រឿង ជញ្ជីង ៤៧៥គ្រឿង អាវុធខ្លី ២៧ដើម និង អាវុធវែង ២៣ដើម ៕
អត្ថបទ ៖ រ៉ាវុទ្ធ


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ