Connect with us

ព័ត៌មានជាតិ

ខេត្ត​ឧត្ដរមានជ័យ​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​ក្នុង​ស្រុក​ពីរ​ ថ្ងៃ​ស្អែក

បានផុស

នៅ

អាជ្ញាធរខេត្តឧត្តរមានជ័យនឹងបើកយុទ្ធនាការចាក់សាំងជំងឺកូវីដ-១៩ជូនពលរដ្ឋនៅស្រុកអន្លង់វែង និងស្រុកត្រពាំងប្រា​សាទនៅថ្ងៃថ្ងៃទី១២ខែកក្កដា ឆ្នាំ ២០២១នេះ។

ថ្លែងក្នុងឱកាសចុះពិនិត្យទីតាំងត្រៀមចាក់វ៉ាក់សាំងកូវីដ-១៩ លោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមមកចាក់វ៉ាក់សាំងកូវីដ-១៩​ឱ្យបានគ្រប់ៗគ្នា នៅតាមទីតាំងដែលបានកំណត់ដោយអាជ្ញាធរ ឃុំ-សង្កាត់របស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អភិបាលខេត្តបានណែនាំដល់ប្រជាពលរដ្ឋមិនត្រូវភ្លេចខ្លួន និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវចូលរួមអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួន នូវវិធានការការពារកូវីដ១៩ របស់ក្រសួងសុខាភិបាល ៣ការពារ និង៣កុំ។

ទីតាំងសម្រាប់ចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ មានចំនួន១៤។

បច្ចុប្បន្នេះយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩បានពង្រីកវិសាលភាពដល់ចំនួន១៨ខេត្តហើយក្នុងចំណោមរាជធានីខេត្តទាំង២៥ក្នុងនោះរួមមាននៅខេត្តកណ្តាល កំពង់ស្ពឺកំពង់ឆ្នាំង ពោធិសាត់ ស្វាយរៀង កោះ កុង ព្រះសីហនុ កំពង់ចាម ត្បូងឃ្មុំ តាកែវ បន្ទាយមានជ័យ ប៉ៃលិន ខេត្តព្រៃវែង ខេត្តសៀមរាបខណៈរាជធា​នីភ្នំពេញបានបិទបញ្ចប់យុទ្ធនាការកាលពីរថ្ងៃ ទៅ០៨កក្កដាឆ្នាំ២០២១បូកទាំងខេត្តកំពង់ធំបាត់ដំបងនិងខេត្តឧត្តរមានជ័យដែលនឹងចាក់នៅថ្ងៃទី១២កក្កដាស្អែកនេះ៕ អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម