Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ជនសង្ស័យចែក​ចាយ​ជួញដូរគ្រឿងញៀន២នាក់ ​នៅស្រុកអូរយ៉ាដាវ

បានផុស

នៅ

បើយោងតាមប្រភពពីមន្រ្តីអាវុធហត្ថស្រុកអូរយ៉ាដាវបានឱ្យដឹងថា នៅវេលាម៉ោង ២៖៣០ នាទី រសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ លោក កែវ ភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី បានដឹកនាំកម្លាំងអាវុធហត្ថស្រុកអូរយ៉ាដាវមិនតិចជាង៨នាក់ ចុះបង្ក្រាបករណីគ្រឿងញៀនជាក់ស្តែងមួយកន្លែង ស្ថិតនៅក្នុងចម្ការភូមិប្លង់ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចចាប់បានជនសង្ស័យ២នាក់ប្តីប្រពន្ធជាជនជាតិវៀត​ណាម (មិនទាន់ស្គាល់ឈ្មោះ) ធ្វើការដកហូតបានម្សៅក្រាមពណ៌សថ្លា ចំនួន២កញ្ចប់ធំល្មម និងកញ្ចប់តូចបានមួយចំនួនទៀត ដោយមិនទាន់ថ្លឹង រួមនិងទូរស័ព្ទចំនួន១គ្រឿងផងដែរ។

រីឯប្រភពពីមូលដ្ឋានបានបង្ហើបដោយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា នៅក្នុងថ្ងៃដដែលនោះ សមត្ថកិច្ចដែលដឹកនាំដោយ លោក កែវ ភក្តី ព្រះរាជអាជ្ញារង កំពុងបន្តនិតិវិធីស្រាវជ្រាវដើម្បីបន្តឈានទៅវែកមុខរកចាប់ខ្សែរបណ្តាញ​​មុខសញ្ញាធំបន្តទៀត។

ក្នុងប្រតិបត្តិការនេះ គឺសមត្ថកិច្ចចាប់បានជនសង្ស័យជួញដូរគ្រឿងញៀននៅក្នុងចម្ការរបស់ តា ហៀង ផ្លូវមកសាលាឃុំប៉ាតេ។

ហើយបច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដើម្បីបន្តនីតិវិធី បញ្ជូនមកកាន់ទីបញ្ជាការអាវុធហត្ថខេត្តរតនគិរីបន្ត។

ចំណែកព័ត៌មានលំឥតនៅល្ងាច ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះអ្នកសារព័ត៌មានយើងមិនទាន់អាចសុំការបញ្ជាក់បន្ថែមឲ្យបានច្បាស់លាស់ពី លោក វរៈសេណីយ៍ទោ សុខ មីន មេបញ្ជាការកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវបាននៅឡើយ៕ អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម