Connect with us

ព័ត៌មានជាតិ

ស្ដ្រីម្នាក់បើករថយន្តឡើងស្ពានជ្រោយចង្វាប្រុងលោតសម្លាប់ខ្លួន សំណាងបានកូនប្រុសមកដល់ចាប់ឃាត់ទាន់

បានផុស

នៅ

ស្ត្រីម្នាក់បានបើករថយន្តលិចស៊ីសមកដល់លើស្ពានជ្រោយចង្វារប្រុងលោតទឹកសម្លាប់ខ្លួនប៉ុន្តែខណៈពេលនោះត្រូវបានកូនប្រុសដែលជិះម៉ូតូតាមមកពីក្រោយចាប់ឃាត់ទាន់ពេលវេលាបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៤០​នាទីព្រឹកថ្ងៃទី១០ខែកក្កដាឆ្នាំ២០២១នៅលើស្ពានមិត្តភាពកម្ពុជាជប៉ុនជ្រោយចង្វារក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញស្ត្រីវ័យចំណាស់ខាងលើបើកបររថយន្តមួយគ្រឿងម៉ាក Lexus RX 300 ធ្វើដំណើរពីររង្វង់មូលគួចកាណុងឡើងទៅលើស្ពានមិត្តភាពកម្ពុជាជប៉ុនជ្រោយចង្វាលុះមកដល់ចំណុចកើតហេតុក៏ឈប់រថយន្តហើយបើកទ្វាររថយន្តចុះដេីរមកបង្កាន់ដៃស្ពានក្នុងគោលបំណងលោតទឹកសម្លាប់ខ្លួនតែត្រូវបានប្រជាពលរដ្ឋសហការជាមួយនឹងកម្លាំងសមត្ថកិច្ចចរាចរណ៍នៅគោលដៅស្ពាននោះធ្វើការឃាត់ខ្លួនជួយសង្គ្រោះអាយុជីវិតស្ត្រីរងគ្រោះទាន់ពេលវេលា។

ក្នុងហេតុការណ៍នោះដែរដោយយោងសម្តីរបស់ស្រ្តីចំណាស់ដែលប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន បានយំរៀបរាប់ថា មូលហេតុដែលគាត់គិតខ្លីបែបនេះដោយសារតែមានទំនាស់ក្នុងក្រុមគ្រួសារជាមួយប្ដី ដោយអះអាងថាប្ដីរបស់គាត់មានស្រីនៅខាងក្រៅ ធ្វើបាបចិត្តគាត់ ដូច្នេះក៏ខូចចិត្ត គិតអ្វីមិនចេញបានជិះរថយន្ត គោលបំណងមកលោតទឹកឲ្យស្លាប់តែមិនដូចបំណងនោះទេ។

ស្ត្រីរងគ្រោះរូបនោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេដោយក្នុងហេតុការណ៍គេឃើញមានក្មេងប្រុសម្នាក់ដែលជិះម៉ូតូមកពីក្រោយរថយន្តជនរងគ្រោះពេលជនរងគ្រោះឈប់ឡានបានបន្តិចក៏ក្មេងប្រុសដែលគេសួរនាំទៅថាជាកូន ជន រងគ្រោះបានចាប់គ្រៀកម្តាយរបស់គេជាប់ដើម្បីកុំឱ្យគាត់ស្ទុះទៅលោតទឹក។

ក្រោយពេលកើតហេតុសមត្ថកិច្ចចរាចណការពារគោលដៅនៅរង្វង់មូលគួចកាណុងបានធ្វើការទាក់ទងទៅក្រុមគ្រួសារសាច់ញាតិដេីម្បីមកទទួលយកស្ត្រីរងគ្រោះត្រឡប់ទៅផ្ទះវិញ៕ អត្ថបទ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម