Connect with us

ព័ត៌មានជាតិ

ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដជាង១០០នាក់ ត្រឹមរយៈពេល២៤ម៉ោង

បានផុស

នៅ

ត្រឹមរយៈពេល២៤ម៉ោង ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ កាន់តែច្រើនលើសពី១០០នាក់ ដែលចំនួនតួ​លេខ​នេះ ធ្វើឲ្យខេត្តមានឆ្លងជំងឺកូវីដ-១៩ សរុបកើនឡើងដល់ជាង២៣០០នាក់។

នៅថ្ងៃទី១១ ​ខែកក្កដា ឆ្នាំ​២០២១ នេះ​ រដ្ឋបាល​ខេត្តព្រៃវែង បាន​រកឃើញករណីវិជ្ជមាន​កូ​វីដ​-១៩ ចំនួន​១៣០​នាក់ តាមរយៈ​ការធ្វើ​តេស្ត​រហ័ស (Rapid Test) នៅ​មូលដ្ឋាន​ក្នុង​ក្រុង​/​ស្រុក​ចំនួន​១៣ មកពី​ខេត្ត​កណ្តាល ៣​នាក់ និង​មកពី​ខេត្តស្វាយរៀង ៥​នាក់ ។

ក្រុងស្រុកដែលរកឃើញអ្នកវិជ្ជមានកូវីដទាំងនេះរួមមាន៖ ១- ក្រុង​ព្រៃវែង ចំនួន៤​នាក់​។ ២- ស្រុក​ពាម​រក៍ ចំនួន៣៣​នាក់​។ ៣-​ស្រុក​កំចាយមារ ចំនួន២៩​នាក់។​ ៤- ស្រុក​ស្វាយ​អ​ន្ទ​រ ចំនួន១៤​នាក់​។ ៥- ស្រុក​មេសាង ចំនួន ១២​នាក់​។៦- ស្រុក​បាភ្នំ ចំនួន៧​នាក់​។ ៧- ស្រុក​ពារាំង ចំនួន៥​នាក់។​ ៨- ស្រុក​ព្រះ​សេ្ដច ចំនួន៤​នាក់​។៩- ស្រុក​ពោធិ៍​រៀង ចំនួន៤​នាក់​។១០-​ស្រុក​ក​ញ្ច្រៀ​ច ចំនួន ៤​នាក់។ ១១-​ស្រុក​ស៊ីធរ​កណ្តាល ចំនួន ២​នាក់។ ១២-​ស្រុក​ពាម​ជរ ចំនួន២​នាក់។​ ១៣-​ស្រុក​កំពង់ត្របែក ចំនួន ២​នាក់។ ១៤-​មកពី​ខេត្ត​កណ្តាល ចំនួន៣​នាក់ ១៥-​មកពី​ខេត្តស្វាយរៀង ចំនួន៥​នាក់។​

​ក្រុមគ្រូពេទ្យបានបញ្ជូនអ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ទាំង១៣០​នាក់​ខាងលើឲ្យសម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ និង​តាម​មន្ទីរពេទ្យបង្អែក​ស្រុក​របស់​ពួកគេ​នីមួយៗ​។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១​ ខែកក្ដដា ឆ្នាំ២០២១ នេះ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប​២,៣០១ ព្យាបាលជាសះស្បើយចំនួន១,៣៩០នាក់ កំពុងសម្រាកព្យាបាលចំនួន៨៧៤នាក់ និងស្លាប់៣៧​នាក់៕

អត្ថបទ ៖ សុខុម​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម