Connect with us

ព័ត៌មានជាតិ

វេលា​ទៀបភ្លឺ ឆេះឃ្លាំង​មួយ​កន្លែង​នៅខណ្ឌសែនសុខ សម្ភារៈ​ខូចខាតអស់ទាំងស្រុង​

បានផុស

នៅ

ភ្នំពញ​៖​ ឃ្លាំងស្តុកគ្រឿងអគ្គិសនីមួយកន្លែងនៅខណ្ឌសែនសុខ  ត្រូវភ្លើងឆាបឆេះអស់ទាំងស្រុង បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង​ ៣និង៣០នាទីទៀបភ្លឺ​ ថ្ងៃទី១២​ ខែកក្កដា ឆ្នាំ២០២១នេះ ស្ថិតនៅចំណុចឃ្លាំងលេខ២២៩ ផ្លូវបេតុង ក្រុមទី៣ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់ឃ្លាំងស្តុបគ្រឿងអគ្គិសនីមានឈ្មោះ​ លី​ ប៉ាវ ភេទប្រុស អាយុ​ ៤៥ឆ្នាំ​។ មូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យនេះ ដោយសារឆ្លងចរន្តអគ្គិសនី។

ហេតុការណ៍គ្រោះអគ្គិភ័យមួយនេះ បានបំផ្លាញ​សំណង់ប្រភេទថ្មបេតុងប្រក់សង័្កសី ដែលមានទំហំ​ ១០ម៉ែត្រ គុណ​ ១២ម៉ែត្រ​ ឆេះគ្រឿងអគ្គិសនីក្នុងឃ្លាំងអស់ទាំងស្រុង​ ។ តែសំណាងល្អពុំបណ្តាលឲ្យរាលដាល់ដល់ផ្ទះអ្នកជិតខាង និង  មិនមានមនុស្សរងរបួសឡេីយ។

នៅក្នុងប្រតិបត្តិការសង្គ្រោះនោះដែរ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន​ ១៥រឿង ដោយប្រើប្រាស់ទឹកអស់​ ៣០ឡាន ស្មើ ១២០ម៉ែត្រគូប​ និងរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើ  ១២ម៉ែត្រគូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង​ ៤និង៣០នាទីទៀបភ្លឺ​ ថ្ងៃទី១២​ ខែកក្កដា ឆ្នាំ២០២១៕

អត្ថបទ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៤ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម២ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

Sokha Hotels

ព័ត៌មានពេញនិយម