ព័ត៌មានជាតិ
រំលងគ្នាតែប៉ុន្មានម៉ោង អគ្គិភ័យបង្កការភ្ញាក់ផ្អើលទាំងយប់ នៅសង្កាត់ស្ទឹងមានជ័យ៣
រាជធានីភ្នំពេញ ៖ ក្រោយការឆាបឆេះឃ្លាំងមួយកន្លែងនៅខណ្ឌសែនសុខ ខូចខាតសម្ភារៈទាំងស្រុង មុននោះប៉ុន្មានម៉ោង ក៏មានអគ្គិភ័យមួយទៀតបានឆាបឆេះលំនៅឋានមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវ៣០ម៉ែត្រ ជាប់នឹងបុរីអរគីដេ ស្ថិតក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ២១ និង៣០នាទីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ។
លំនៅឋានឆាបឆេះ ជាប្រភេទផ្ទះល្វែង សង់ជាប់គ្នារដឹកតែម្តង ហើយនៅជាប់នោះក៏មានផ្ទះលក់កង់ដ៏ធំមួយផងដែរ។
យោងតាមប្រភពព័ត៌មានអោយដឹងថា នៅមុនកើតហេតុ ម្ចាស់ផ្ទះនិងក្រុមគ្រួសារ ននៅក្នុងផ្ទះធម្មតា មិនមានអ្វីឡើយ លុះដល់វេលាខាងលើ ស្រាប់តែខ្សែភ្លើងនៅច្រកទ្វារមុខផ្ទះឆ្លងចរន្ត ហើយបង្កអោយមានការផ្ទុះខ្លាំងរហូតបែកផ្កាភ្លើង និងមានជាអណ្តាតភ្លើងឆាបឆេះ។ ភ្លាមៗ ពលរដ្ឋក្បែរកន្លែងកើតហេតុ បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានដើម្បីសុំកិច្ចអន្តរាគមន៍។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងនគរបាលរួមជាមួយរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងបានចុះអន្តរាគមន៍ធ្វើការបាញ់ទឹកទប់ស្កាត់កុំអោយមានការឆាបឆេះ ប៉ុន្តែមុនពេលបាញ់ពន្លត់ គឺខាងនគរបាល បានទាក់ទងខាងអគ្គីសនីកម្ពុជាអោយបិទចរន្តភ្លើងនៅតំបន់ខាងលើជាមុនសិន។
ក្រោយការអន្តរាគមន៍ប្រមាណកន្លះម៉ោងរួចមក អណ្តាតភ្លើងត្រូវបានរលត់សូន្យសុងទៅវិញ១០០ភាគរយ ដោយបានឆាបឆេះបំផ្លាញអស់ទ្រព្យសម្បតិមួយចំនួន ហើយទន្ទឹមនឹងនោះ លំនៅឋានលក់កង់នៅជាប់នោះ ក៏រងការឆាបឆេះផងដែរ ដោយសារនៅជាប់គ្នា ប៉ុន្តែមិនមានការឆាបឆេះធ្ងន់ធ្ងរឡើយ ។
ក្នុងករណីនេះ មិនមានបណ្តាលអោយមនុស្សណាម្នាក់រងរបួស ឬស្លាប់ឡើយ ។ ក្នុងនោះសមត្ថកិច្ចជំនាញ បានប្រើរថយន្តពន្លត់អគ្គីភ័យអស់ ២គ្រឿងទើបអាចគ្រប់គ្រងស្ថានការណ៍បាន១០០ភាគរយ ។ ហើយចំពោះមូលហេតុ គឺបណ្តាលអោយមកពីការឆ្លងចរន្តអគ្គីសនី ៕
អត្ថបទ៖ លីហេង
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន