ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌដូនពេញបន្តចុះប្រមូលជនអនាថាតាមស្តុប និងស្ត្រីរកស៊ីផ្លូវភេទ
ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈឲ្យបានល្អនៅក្នុងមូលដ្ឋានរបស់ខ្លួននោះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ សហការជាមួយមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ កម្លាំងអធិការនគរបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌ ចុះរៀបចំសណ្ដាប់ធ្នាប់តាមដងសាធារណៈ និងប្រមូលជនអនាថា ស្ត្រីរកស៊ីផ្លូវភេទ ក្មេងញៀនថ្នាំ អ្នកសុំទានតាមភ្លើងស្តុប ដែលបង្កភាពអនាធិបតេយ្យ ហើយបង្កភាពអសន្តិសុខសង្គម។

ប្រតិបត្តិការណ៍នោះធ្វើឡើងកាលពីល្ងាចថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០២១ ជាលទ្ធផលទី១.ប្រមូលជនអនាថា ស្ត្រីរកស៊ីផ្លូវភេទ ក្មេងញៀនថ្នាំ អ្នកសុំទានតាមស្តប់ បានសរុប៥៣នាក់ និងបានយកសំណាករកជំងឺកូវិ១៩ រួមហើយធ្វើចត្តាឡេស័ក ជនអនាថាទាំងអស់នោះរយៈពេល១៤ ថ្ងៃ ទើបបញ្ជូនទៅមន្ទីសង្គមកិច្ចរាជធានីភ្នំពេញដើម្បីអនុវត្តនិតិវិធីបន្ត។ ទី២ ឃាត់រថយន្ត ម៉ូតូកងបី ម៉ូតូ រថយន្តធុនធំ បានសរុបចំនួន១៩ គ្រឿង យកមករក្សាទុកនៅរដ្ឋបាលជាបណ្ដោះអាសន្នដើម្បីធ្វើការអប់រំតាមនិតិវិធីច្បាប់៕
អត្ថបទ ៖ រស្មី




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី