ព័ត៌មានជាតិ
មានលក្ខខណ្ឌ ៤ ចំណុច នេះ ទើបអ្នកឆ្លងកូវីដ អាចព្យាបាលតាមផ្ទះបាន
អាជ្ញាធររាជធានីភ្នំពេញ បានអនុញ្ញាតិឲ្យអ្នកជំងឺកូវីដមួយចំនួន អាចទទួលការព្យាបាលនៅផ្ទះបាន។
លោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាលបានលើកឡើងពីលក្ខខណ្ឌចំនួន ៤ ចំណុច ទើបអ្នកជំងឺកូវីដអាចអនុញ្ញាតិឲ្យសម្រាកតាមផ្ទះបានមានដូចតទៅ៖
-អ្នកជំងឺកូវីដដែលមានរោគសញ្ញាកម្រិតស្រាល និងគ្មានរោគសញ្ញា
-ត្រូវមានបន្ទប់ដាច់ដោយឡែក សម្រាប់ដាក់អ្នកជំងឺ
-ត្រូវមានបុគ្គលជាជំហរម្នាក់ មានសុខភាពល្អអាចមើលថែទាំអ្នកជំងឺបាន
-ផ្ទះមានលំហធំទូលាយ អាចរក្សាគម្លាត រក្សាអនាម័យ សម្រាប់អ្នករស់នៅក្រោមដំបូលតែមួយ
លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញបានឲ្យដឹងដែរថា អាជ្ញាធរនឹងដាក់ស្លាកតាមផ្ទះពេលមានអ្នកជំងឺកំពុងព្យាបាលតាមផ្ទះ ដើម្បីជូនដំណឹងក្រើនរំលឹកដល់អ្នករស់នៅជុំវិញ ដូច្នេះពលរដ្ឋតាមមូលដ្ឋានអាចចូលរួមតាមដាន រាយការណ៍ដល់អាជ្ញាធរករណីមានអ្នកល្មើស ដើម្បីជាប្រយោជន៍ដល់សុខភាពសាធារណៈ។
លោកបន្តថា សមាជិកគ្រួសារក្នុងដំបូលផ្ទះតែមួយ ក្នុងពេលមានអ្នកជំងឺសម្រាកព្យាបាល ហាមដាច់ខាតការចេញដំណើរទៅក្រៅមិនថាប្រកបអាជីវកម្ម ឬការដើរហើរគោលដៅណាមួយ។ ជាមួយគ្នានេះ ទាំងអ្នកប៉ះពាល់ទាំងអ្នកជំងឺត្រូវដាក់ខ្លួន ១៤ ថ្ងៃ ក្រោយបញ្ចប់ការព្យាបាល។
លោកក៏លើកឡើងពីទិដ្ឋភាពច្បាប់ ដោយកន្លងទៅរដ្ឋាភិបាលក៏បានបង្កើតច្បាប់ដាក់ទោសវិន័យ សម្រាប់អ្នកល្មើសទាំងអ្នកជំងឺ និងអ្នកប៉ះពាល់អាចពិន័យជាទឹកប្រាក់និងជាប់ពន្ធនាគារ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត