Connect with us

ព័ត៌មានជាតិ

កម្លាំង​នគរបាល​ក្រុង​តាខ្មៅ ចុះបង្ក្រាប​សង្វៀន​ជល់​មាន់ក្នុងសង្កាត់ស្វាយរលំ

បានផុស

នៅ

កម្លាំង​នគរបាលនៃ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ចុះបង្ក្រាប​ទីតាំង​សង្វៀន​ជល់​មាន់​មួយកន្លែងដែលគេ​ស្គាល់ថាជារបស់​ឈ្មោះ ហួត និង​ឈ្មោះ តាំង ដែល​បើក​លេង​ជល់យូ​ណាស់​មកហើយ និង​ដកហូត​បាន​ម៉ូតូ​៣​គ្រឿង មាន់​១​ក្បាល រួម​សម្ភា​រៈមួយចំនួនទៀត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងការ​ចុះបង្ក្រាប​នេះ​ដឹកនាំ​ដោយ​លោក​វរ​សេនី​យ៍ឯក ពៅ បូរ​មី អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​ក្រុង​តាខ្មៅ និង​កម្លាំង​ព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​កក្ក​ដា ឆ្នាំ​២០២១ នៅ​ចំណុច​ក្នុង​ចម្ការ​ស្វាយ ភូមិ​ស្វាយ​រលំ​៥ សង្កាត់​ស្វាយ​រលំ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។

ពលរដ្ឋ​បានអោយដឹងថា ពួកគាត់​ពិតជា​សប្បាយ​ចិត្តជា​ខ្លាំង ខណៈ​ដែល​ឃើញ​កម្លាំង​ប៉ូលីស​របស់​អធិការ​ដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ចុះមក​បង្ក្រាប ។ ដោយ​រៀងរាល់​អាទិត្យ​ក្រុម​អ្នកញៀន​ល្បែង​ជល់​មាន់ បាននាំ​គ្នា​ជិះ​ម៉ូតូ​ជាច្រើន​គ្រឿង និង​អ្នកខ្លះដើរ​ស្ពាយ​មាន់​យកទៅ​ជល់ យ៉ាង​អាណាធិបតេយ្យ ហាក់​មិន​ក្រែង​ញញើត​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ទាល់តែសោះ និង​ជាពិសេស​នោះ ជំងឺ​កូ​វីដ-១៩ កំពុង​ផ្ទុះ​រីក​រាលដាល ថែម​ទៀតផង ។

ពួកគាត់​បន្ថែមថា ស្ទើរ​អស់ជំនឿ​លើ​ប៉ូលីស​ប៉ុស្តិ៍​រដ្ឋបាល​ស្វាយរ​លំហើយ ដែល​សព្វថ្ងៃ​លោក​អនុសេនីយ៍ ឡោ សុ​ខៃ ជា​នាយ​ប៉ុស្តិ៍​នោះ មិនដែល​ឃើញ​មាន​សកម្មភាពចុះបង្ក្រាប និង​មាន​សកម្មភាព​ផ្សេងៗ​ទាល់​តែសោះ ។

ពួកគាត់​ស្នើ​សុំ​លោក​ឧ​ត្ត​ម​សេនី​យ៍ទោ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល មេត្តាជួយ​ពិនិត្យ​ឥរិយាបទ​ការងារ របស់លោក​អនុ​សេនី​យ៍ ឡោ សុ​ខៃ នាយ​ប៉ុស្តិ៍​ស្វាយ​រលំ​ផង ។ និង​ចាត់ការ​តាមច្បាប់​ទៅលើ​ម្ចាស់​ទីតាំង​បើក​សង្វៀន​ជល់​មាន់​ខាងលើ​នោះ៕

អត្ថបទ ៖ មុនី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

UN ​បង្កើន​ការ​ឆ្លើយ​តប​ចំពោះ​ការ​រញ្ជួយ​ដី​ដ៏​សាហាវ​នៅ​មីយ៉ាន់ម៉ា និង​ថៃ

ព័ត៌មានជាតិ១៤ នាទីutes មុន

​គិតគូរហ្មត់ចត់ប្រព័ន្ធ​រំដោះ​ទឹក នៅ​​ព្រលាន​តេជោ ​​​បង្ការ​ការ​ជន់​លិច​ពីការ​ប្រែប្រួលអាកាសធាតុ

សន្តិសុខសង្គម១៩ នាទីutes មុន

បុរសម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោមចាប់ខ្លួន ក្រោយមកដាក់ពាក្យបណ្តឹងឱ្យជួយរកថ្នាំញៀន

ព័ត៌មានជាតិ២២ នាទីutes មុន

ព្រឹកនេះ អនុព័ន្ធការងារប្រចាំប្រទេសថៃ កំពុងបន្តតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ ក្នុងទីក្រុងបាងកក ត្រៀមអន្តរាគមន៍ឲ្យទាន់ពេលវេលាជូនពលករខ្មែរនៅថៃ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម