ព័ត៌មានជាតិ
សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ប្រមាណ៣០០នាក់ ចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំង ជូនពលរដ្ឋក្នុងក្រុង-ស្រុកចំនួន៤ នៅខេត្តកំពង់ធំ
សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ប្រមាណជា៣០០នាក់ បានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅក្នុងក្រុង-ស្រុកចំនួន៤ នៅក្នុងខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ។ នេះបើតាមការឲ្យដឹងពីលោក លី ចាន់សុភក្ដី អនុប្រធាន សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)។
លោក លី ចាន់សុភក្ដី បានប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មីបន្តថា កាលពីរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ លោកបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក បានដឹកនាំក្រុមសម្របសម្រួលគ្រប់មណ្ឌល នៃក្រុមគ្រូពេទ្យស្មគ្រចិត្តសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ដើម្បីជួបសម្ដែងការគួរសម និងភាក្សាការងារជាមួយលោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ប្រធានមន្ទីរសុខាភិបាល និងអភិបាលស្រុកពាក់ព័ន្ធ នៅសាលាខេត្តកំពង់ធំ។
កិច្ចពិភាក្សាផ្តោតលើ ១.ការស្នាក់នៅ ហូបចុករបស់ក្រុមគ្រូពេទ្យ។ ២. ការរៀបចំទីតាំងចាក់វ៉ាក់សាំង និងផែនការអញ្ជើញប្រជាពលរដ្ឋ។ ៣. ការរៀបចំប្រព័ន្ធ Internet ក្នុងការ Register។ ៤. ការសម្របសម្រួលនៅហ្នឹងកន្លែងរបស់អាជ្ញាធរដែនដី និងក្រុមគ្រួសារ ស.ស.យ.ក។ និង៥. ការងារ logistic & ICU។
នៅក្នុងឱកាសនោះលោក សុខ លូ អភិបាលខេត្តកំពង់ធំ បានគោរពផ្តាំផ្ញើ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដែលបានសហការបញ្ជូនក្រុមគ្រូពេទ្យទាំង២៩៦រូប (៦រូបអ្នកសម្របសម្រួលតាមមណ្ឌល) ដើម្បីចុះមកជួយចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅខេត្តកំពង់ធំ ដែលកំពង់ខ្វះខាតគ្រូពេទ្យជាខ្លាំង (ដោយគ្រូពេទ្យជាប់រវល់នៅតំបន់ចត្តាឡីស័ក និងព្យាបាលកូវីដទាំង៤មណ្ឌល)៕ (ដោយ)៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា១ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»