ព័ត៌មានជាតិ
កម្ពុជា នឹងដាក់ឲ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនដល់កម្មករជាផ្លូវការ
លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម បានឲ្យដឹងថា រដ្ឋាភិបាលគ្រោងដាក់ឲ្យប្រើប្រាស់ជាផ្លូវការរបបសន្តិសុខ សង្គមផ្នែកប្រាក់សោធនដល់ កម្មករ និយោជិត នៅពេលដ៏ខ្លីខាងមុខនេះ ប៉ុន្តែមុននឹងដាក់ប្រើប្រាស់ជាផ្លូវការទាមទារឲ្យមន្រ្តី បុគ្គលិកជំនាញ គ្រប់ការិយាល័យ នៃស្នាក់ការបេឡាជាតិសន្តិសុខសង្គម( ប.ស.ស)ត្រូវមានចំណេះដឹងពីរបបសន្តិសុខ សង្គមផ្នែកប្រាក់សោធននេះ ឲ្យបានច្បាស់លាស់ងាយស្រួលក្នុងការបំពេញការងារ។
ថ្លែងនៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល “របបសន្តិសុខសង្គមផ្នែកប្រាក់សោធន” របស់បេឡាជាតិសន្ដិសុខ សង្គម ជូនដល់ មន្ត្រី បុគ្គលិកជំនាញ គ្រប់ការិយាល័យ នៃស្នាក់ការកណ្ដាល ប.ស.ស. នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកានេះ លោក អ៊ុក សមវិទ្យា បានមានប្រសាសន៍ថា របបសន្ដិសុខសង្គម នៃព្រះរាជាណាចក្រកម្ពុជា បង្កើតឡើងក្នុងគោលដៅធានាឱ្យមានសមធម៌ និងសាមគ្គីធម៌សង្គម ដើម្បីលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលទាក់ទងទៅនឹងតាវកាលិកផ្នែកប្រាក់សោធន រួមមានសោធនជរាភាព សោធនទុព្វលភាព និងសោធនឧត្តរជីវី ។

លោកបានបន្តថា របបសន្ដិសុខសង្គមផ្នែកប្រាក់សោធននេះ ជាសមិទ្ធផលថ្មី ក្នុងសម័យសន្ដិភាព ដូចនេះ មន្រ្តី បុគ្គលិកជំនាញគ្រប់ការិយាល័យទាំងអស់ នៃ ប.ស.ស. ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ និងយល់ដឹងឱ្យបានច្បាស់ ក្នុងការអនុវត្តតួនាទីរបស់ខ្លួន និងដើម្បីជាមធ្យោបាយក្នុងការផ្សព្វផ្សាយទៅកាន់សមាជិក ក៏ដូចជាសហគ្រាស គ្រឹះស្ថាន និងអង្គភាពពាក់ព័ន្ធទាំងអស់ ឱ្យយល់ដឹងពីអត្ថប្រយោជន៍ដែលពួកគាត់ត្រូវទទួលបាន។

លោកអគ្គនាយក បានបន្ដទៀតថា«ដោយមានការយកចិត្តទុកដាក់គិតគូរពីសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា របបសន្ដិសុខសង្គមផ្នែកប្រាក់សោធន នឹងដាក់ដំណើរការ នាពេលឆាប់ៗខាងមុខនេះ ហើយបុគ្គលដែលត្រូវគាំពារផ្នែកប្រាក់សោធនមានដូចជាៈ បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាសនិងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ និងបុគ្គលស្វ័យនិយោជន៍ផងដែរ»៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ