ព័ត៌មានជាតិ
ខេត្តសៀមរាប រកឃើញករណីថ្មីវិជ្ជមានកូវីដ១៩ ចំនួន១៦១នាក់បន្ថែមទៀត
រដ្ឋបាលខេត្តសៀមរាប ប្រកាសក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈនេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន១៦១នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥៥នាក់ និងស្លាប់ចំនួន២នាក់ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១។
ករណីទី១ ដល់ទី៣៤ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី ករណីទី៣៥ ដល់ទី៤១ ជាករណីមានប្រភពចម្លងចេញពីសង្កាត់ស្រង៉ែ និងករណីទី៤២ ជាករណីឆ្លងមានប្រភពចម្លងចេញពីផ្សារដំដែក។ ក្នុងនោះ ករណីទី៤៣ ដល់ទី១២៥ ជាករណីមានប្រភពចម្លងចេញពីការដ្ឋានRosae Apple Sqare ករណីទី១២៦ ដល់ទី១២៨ ជាអ្នកធ្វើដំណើរមកពីរាជធានីភ្នំពេញ ខេត្តកំពង់ធំ និងខេត្តកំពង់ស្ពឺ ករណីទី១២៩ ជាករណីឆ្លងបន្តពីអ្នកដំណើរមកពីខេត្តឧត្តរមានជ័យ និងករណីទី១៣០ ជាករណីឆ្លងបន្តពីអ្នកជម្ងឺឈ្មោះ លាស់ ហេង។ ជាមួយគ្នានេះ ករណីទី១៣១ ដល់ទី១៤៧ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។ ចំពោះ ករណីទី១៤៨ ដក់ទី១៦១ គឺជាប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្តេចឪ។
![](https://www.kampucheathmey.com/wp-content/uploads/2021/07/IMG_7759.jpg)
អ្នកជាសះស្បើយទាំង ៥៥នាក់ ខាងលើ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ នៅថ្ងៃនេះដែរ មានករណីស្លាប់អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២នាក់ ដូចមានរាយនាមខាងក្រោយ៖
១. ឈ្មោះ តូច សត្យា ភេទប្រុស អាយុ៤៩ឆ្នាំ អាសយដ្ឋានភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១១៖០០នាទី និងបានស្លាប់នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៥៖០៥នាទី ដោយសារជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។
២. ឈ្មោះ ម៉ាប់ សុខុម ភេទស្រី អាយុ៥៨ឆ្នាំ អាសយដ្ឋានភូមិគោកដូង ឃុំពួក ស្រុកពួក ខេត្តសៀមរាប ដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៥៖០០នាទី និងបានស្លាប់នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៦៖១០នាទី ដោយសារជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។
មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២៤៤១នាក់ បានព្យាបាលជាសះស្បើយចំនួន៨១៨នាក់ ស្លាប់២៤នាក់ និង១៥៩៩នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក។
រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ៕
![](https://www.kampucheathmey.com/wp-content/uploads/2021/07/IMG_7762-724x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/07/IMG_7763-724x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/07/IMG_7764-724x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/07/IMG_7765-724x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/07/IMG_7766-724x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/07/IMG_7767-724x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/07/IMG_7768-724x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/07/IMG_7769-724x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/07/IMG_7770-724x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/07/IMG_7771-724x1024.jpg)
អត្ថបទ៖ គឿនវេត
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត