Connect with us

ព័ត៌មានជាតិ

ពលរដ្ឋមានបញ្ហាជីវភាព ក្នុងតំបន់បិទខ្ទប់ជិត៦ម៉ឺនគ្រួសារទៀត នឹងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល

បានផុស

នៅ

ប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ នៅរាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្តាល និងក្រុងព្រះសីហនុខេត្តព្រះសីហនុប្រមាណជិត៦ម៉ឺគ្រួសារ ស្មើនឹងជិត២០ម៉ឺននាក់ ដែលបានសម្ភាសន៍ជាប់នៅដំណាក់កាលទី២ នឹងទទួលបានសាច់ប្រាក់ពីរាជរដ្ឋាភិបាល ចាប់ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ស្អែកនេះតទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានណែនាំដល់ប្រជាពលរដ្ឋ និងគ្រួសារពលរដ្ឋ មានការលំបាកផ្នែកជីវភាព នៅក្នុងតំបន់ក្រោមការអនុវត្តវិធានការ បិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំនៃរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ និងគ្រួសារប្រជាពលរដ្ឋ ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព ក្នុងព្រឹត្តិការណ៍២០កុម្ភៈ២០២១ នៅទូទាំងប្រទេស ដែលទទួលបានការសម្ភាសន៍ និងការបញ្ជាក់ពីអាជ្ញាធរ ក្នុងដំណាក់កាលទី២ អញ្ជើញទៅបើកសាច់ប្រាក់ នៅបញ្ជរវីងណាមួយ ដែលនៅជិតផ្ទះ ឬប្រើប្រាស់អេបរបស់ធនាគារវីង ក្នុងទូរស័ព្ទ។

ក្រសួងបានបញ្ជាក់ថា «ការដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ក្រោយការបិទខ្ទប់នេះគូស រំលិចឱ្យឃើញជាថ្មីម្ដងទៀតនូវការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោជាប្រមុខ ក្នុងការជួយកាត់បន្ថយការលំបាក ផ្នែកជីវភាពរបស់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋ ដោយមិនឱ្យពលរដ្ឋស្លាប់ដោយអត់បាយ និងដោយគ្មានការយកចិត្តទុកដាក់នោះទេ»។

លោក ស្រី ដា អ្នកនាំពាក្យក្រសួងផែនការ បានមានប្រសាសន៍ថា ក្រសួងផែនការ បានរកឃើញអ្នកសម្ភាសន៍ជាប់ដើម្បីទទួលប្រាក់ឧបត្ថម្ភ ជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់នេះ ទាំង៣តំបន់ និងអ្នកជំងឺបានឆ្លង នឹងស្លាប់ បន្ថែមលើជុំទី១កំពុងបើកប្រាក់ មានចំនួនសរុបជាង ៥ម៉ឺន៩ពាន់គ្រួសារ ស្មើនឹងប្រជាជនសរុបចំនួន ប្រមាណជាង ១៩ម៉ឺននាក់។

លោកបានបន្តថា  បើសរុបទាំង២ដំណាក់កាលនេះ ក្រសួងបានរកឃើញអ្នក ដែលរងគ្រោះក្រោយការបិទខ្ទប់ និងឆ្លងជំងឺកូវីដ១៩ និងស្លាប់ដោយសារជំងឺនេះមានប្រមាណ១២ម៉ឺនគ្រួសារ ស្មើនឹងប្រជាជនសរុបប្រមាណ៤០ម៉ឺននាក់ ខណៈនៅក្នុងដំណាក់កាលទី១ ក្រសួងបានសម្ភាសន៍ជាប់ចំនួន៦១,៦៧៨គ្រួសារ ស្មើនឹងប្រជាជនចំនួន២០៦,៩៩៨ នាក់ដែលបានបើកប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ចាប់ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ៕ (ដោយ)៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍១៧ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម