Connect with us

ព័ត៌មានជាតិ

ខេត្តរតនគិរី បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៨នាក់បន្ថែមទៀត

បានផុស

នៅ

(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី ការរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៨នាក់ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ដែលកម្ពុជាថ្មីទទួលបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមការងារឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តរតនគិរី បានខិតខំបន្តស្រាវជ្រាវ និងរកឃើញករណីវិជ្ជមាន​កូវីដ-១៩ ចំនួន៨នាក់ថ្មីបន្ថែមទៀត សម្រាប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ និងករណីព្យាបាលជាសះស្បើយចំនួន​៥នាក់។

អ្នកទាំង៥នាក់ ត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលព្យបាល និងត្រូវបន្តធ្វើចត្តាឡីស័ក ដោយខ្លួនឯងរយៈពេល១៤ថ្ងៃបន្ថែមទៀត។ គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងខេត្តរតនគិរី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន៦១១នាក់ ព្យាបាលជាសះស្បើយសរុបចំនួន១៩៥នាក់ និងស្លាប់៤នាក់៕ (ដោយ)៖ វុទ្ធ ឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទីutes មុន

ផ្លូវជាតិលេខ៤៨ ទៅកោះកុងសម្រេចការសាងសង់បានជាង៨៣%

ព័ត៌មានជាតិ២៧ នាទីutes មុន

តើទណ្ឌិត សម រង្ស៊ី ហ៊ានសុំជំនួយពីលោក ដូណាល់ ត្រាំ ដែរទេ ខណៈកន្លងមកធ្លាប់រិះគន់ត្រាំឥតសំចៃមាត់?

ព័ត៌មានជាតិ១ ម៉ោង មុន

ថ្នាក់ដឹកនាំក្រសួងការងារ នឹងចុះត្រួតពិនិត្យតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅតាមបណ្តាខេត្ត

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​បំផ្ទុះគ្រាប់បែកក្នុងឡានសម្លាប់​មនុស្ស​១៥នាក់ នៅ​ភាគខាងជើងស៊ីរី

ជីវិតកម្សាន្ដ២ ម៉ោង មុន

ធ្លាប់ដួលលើឆាក! យក់ ថិតរដ្ឋា យករឿងនេះទុកជាមេរៀនតឿនស្មារតី ទោះកាលៈទេសៈអ្វី ត្រូវនឹងធឹងដោះស្រាយ

Sokha Hotels

ព័ត៌មានពេញនិយម