Connect with us

ព័ត៌មានជាតិ

ក្រសួងកសិកម្មស្នើឱ្យបុគ្គលិក និងកម្មករជនជាតិវៀតណាម ផ្អាកចេញ-ចូលមកកម្ពុជាបណ្តោះអាសន្ន

បានផុស

នៅ

ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានស្នើដល់ប្រធាន ឬតំណាងក្រុមហ៊ុនវៀតណាម ដែលកំពុងវិនិយោគលើសម្បទានដីសេដ្ឋកិច្ច នៅក្នុងប្រទេសកម្ពុជាឱ្យបុគ្គលិក កម្មករជនជាតិវៀតណាមទាំងអស់ ផ្អាកការធ្វើដំណើរការឆ្លងកាត់ពីកម្ពុជា-ទៅវៀតណាម និងពីវៀតណាមមកកម្ពុជាវិញជាបណ្ដោះអាសន្ន ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងលិខិតរបស់ក្រសួងកសិកម្ម ចុះនៅថ្ងៃទី១២កក្កដានេះ បានឱ្យដឹងថា «យោងតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទៅ១១កក្កដាឆ្នាំ២០២១ បានស្នើឲ្យបណ្ដាក្រុមហ៊ុនវៀតណាម ដែលកំពុងមានវត្តមានធ្វើការវិនិយោគ នៅក្នុងប្រទេសកម្ពុជា ផ្អាកការធ្វើដំណើរការឆ្លងកាត់ពីកម្ពុជា ទៅវៀតណាម និងពីវៀតណាមមកកម្ពុជាវិញជាបណ្ដោះអាសន្ន ចំពោះបុគ្គលិក កម្មករជនជាតិវៀតណាមទាំងអស់ ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលនាពេលបច្ចុប្បន្ននេះ»។

នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ កាលពីពេលថ្មីៗនេះ សម្ដេចតេជោក៏បានណែនាំឲ្យអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចនៃបណ្តាខេត្តនៅតាមព្រំដែន ជាមួយប្រទេសវៀតណាមទាំងអស់ ធ្វើការហាមឃាត់មិនឲ្យអាណិកជនជនជាតិវៀតណាមទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាផងដែរ បើមិនមានការចាំបាច់មិនអនុញ្ញាត ឱ្យមានការឆ្លងដែនទៅមកឡើយ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសការឆ្លងរាលដាល នៃជំងឺបំប្លែងខ្លួនថ្មីដែលតា។

យោងតាមក្រសួងសុខាភិបាលវៀតណាម គិតត្រឹមថ្ងៃអាទិត្យនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ២៩,៨៩២នាក់ (២៧,៨៩២នាក់ជាករណី ឆ្លងនៅក្នុងស្រុក និង ១,៩២៤នាក់ជាករណីនាំចូល)។ ក្នុងនោះស្លាប់១១៦នាក់ និងជាសះស្បើយ ៩,២៧៥នាក់៕ (ដោយ)៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម