Connect with us

ព័ត៌មានជាតិ

អភិបាលរាជធានី ចែកម៉ាសជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ក្រីក្រ

បានផុស

នៅ

ទោះបីព្រឹទ្ធកាល៣វិច្ឆិការ បានបិទបញ្ចប់ក៏ពិតមែន ប៉ុន្តែវិធានការបង្ការនិងទប់ស្កាត់ការឆ្លងកូវីដ-១៩ របស់អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តធ្វើ ទៅតាមការណែនាំរបស់ ក្រសួងសុខាភិ បាលធ្វើ យ៉ាងណាបង្ការទប់ស្កាត់ឲ្យបាននូវការរីករាលដាល​ជំងឺកូវីដ-១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែងនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​និង​លោកស្រី ជា ស៊ីណា ឃួង ស្រេង បានចុះចែកម៉ាសរបស់សម្ដេចតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​​ដល់តាមខ្នងផ្ទះនៅក្នុងសហគមន៍ក្រីក្រ នាភូមិអណ្តូង និងភូមិកប់ស្រូវតូច ស្ថិតក្នុងសង្កាត់គោករការ ខណ្ឌ​ព្រែកព្នៅ ដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងកូវីដ-១៩ ។

លោកឃួង ស្រេង បានមានប្រសាសន៍ថា ម៉ាសដែលបានផ្ដល់ជូន គឺជាជាអំណោយ​របស់សម្ដេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ផ្ដល់មករដ្ឋបាលរាជធានីភ្នំពេញ ជាម៉ាសដែលអាចបោកទឹកបាន។
​លោក​បានណែនាំឲ្យ​ប្រជាពលរដ្ឋរស់នៅមានអនាម័យ សំអាតខ្លួនប្រាណ ​លាងដៃជាមួយសាប៊ូ ជែល និងពាក់ម៉ាស ជាប្រចាំ ។

លោកលើកឡើងដែរថា ​ ព្រឹត្តិការណ៍​​​៣វិច្ឆិកា បានបិទបញ្ចប់ទាំងស្រុងហើយ តែវិធានការ​បង្ការ និងទប់​ស្កាត់​ការឆ្លងកូវីដ-១៩ ​នៅតែបន្តធ្វើ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ​ដោយសារថា យើងអាច​ភ្លេចកូវីដ-១៩ តែ​កូវីដ-១៩ មិនបានភ្លេចយើងនោះទេ៕

​អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម