ព័ត៌មានជាតិ
ធនាគារ ABA សាខាច្បារអំពៅ បើកដំណើរការវិញហើយ ក្រោយផ្អាកមួយរយៈ ដោយសារបុគ្គលិកឆ្លងកូវីដ
ធនាគារ ABA សាខាច្បារអំពៅ ដែលមានទីតាំងតាមបណ្តោយ ផ្លូវជាតិលេខ១ ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានបើកដំណើការបម្រើសេវា ជូនអតិថិជនឡើងវិញហើយ បន្ទាប់ពីបិទទ្វារមួយរយៈពេលខ្លី។
បើតាមប្រភពពីមន្ត្រីមូលដ្ឋាន បានឲ្យដឹងថា មូលហេតុដែលធនាគារ ABA សាខាច្បារអំពៅ បានបិទទ្វារមួយរយៈពេលខ្លីកន្លងមក គឺដោយសារតែមានបុគ្គលិកបម្រើការនៅទីនោះ មានឆ្លងកូវីដ-១៩។
មន្ត្រីដដែលបានបញ្ជាក់ថា ជាក់ស្តែងនៅថ្ងៃទី១២ខែកក្កដានេះ ធនាគារខាងលើបានបើកទ្វារបម្រើសេវា ជូនអតិថិជនយ៉ាងច្រើនកុះករ។ ប៉ុន្តែក្នុងនោះកងសន្តិសុខ បានធ្វើការត្រួតពិនិត្យកំដៅ នៅមាត់ច្រកចូលយ៉ាងហ្មត់ចត់បំផុត។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៣០ខែមិថុនាកន្លងទៅ មានបុគ្គលិកបម្រើការ ក្នុងធនាគារ ABA នេះ បានឆ្លងជំងឺកូវីដ-១៩ដែលតម្រូតឲ្យផ្អាកការទទួល បម្រើសេវាជូនអតិថិជនមួយរយៈពេលខ្លី។ ប៉ុន្តែទូរបើកប្រាក់ (ATM) នៅដំណើរការធម្មតាដដែល។
នេះជាព័ត៌មានមួយ ជម្រាបទៅដល់អតិថិជន ដែលទៅទទួលសេវានៅធនាគារខាងលើ សូមអញ្ជើញទៅទំនាក់ទំនងការងារជាបន្ត ដោយសារធនាគារ បានបើកបម្រើសេវាជូនវិញហើយ៕ (ដោយ)៖ នរា
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង