ព័ត៌មានជាតិ
ផ្ទុះកំប៉ុងហ្គាស បង្កជាអណ្តាតភ្លើង ឆេះផ្ទះប្រជាពលរដ្ឋម្នាក់ ខណៈម្ចាស់មិននៅ
អគ្គីភ័យមួយបានឆាបឆេះ ផ្ទះប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅចំណុចផ្ទះ១៩ ផ្លូវ១១៨ ភូមិ៥ សង្កាត់ដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០ និង១៥នាទីព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។ ម្ចាស់ផ្ទះ មានឈ្មោះ ឱ សំអាត ភេទស្រី អាយុ៦៧ឆ្នាំ មុខរបរមេផ្ទះ។ ផ្ទះឆាបឆេះ ជាប្រភេទផ្ទះល្វែង មានទំហំ៤ម៉ែត្រគុណ៦ម៉ែត្រ។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនកើតហេតុ គេបានលឺសូរសម្លេងផ្ទុះចេញពីផ្ទះឈើនៅជាន់ទី៥ នៃផ្ទះល្វែងឆាបឆេះ។ ក្រោយផ្ទុះហើយនោះ ស្រាប់តែមានផ្សែងខ្មួយខ្មាញ់ហ៊ុយចេញមកក្រៅ លាយលំជាមួយអណ្តាតភ្លើងយ៉ាងខ្លាំងផងដែរ ខណៈដែលម្ចាស់ផ្ទះមិននៅ។ ភ្លាមៗ ពលរដ្ឋក្បែរកន្លែងកើតហេតុ បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះអន្តរាគមន៍។
បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងនគរបាលមូលដ្ឋាន និងក្រុមរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង បានចុះអន្តរគមន៍ដល់ទីតាំងកើតហេតុខាងលើ ដើម្បីធ្វើកិច្ចអន្តរាគមន៍បាញ់ទឹកពន្លត់។ ក្រោយការអន្តរាគមន៍ប្រមាណជិត១ម៉ោងរួចមក អណ្តាតភ្លើងត្រូវបានរលត់ទាំងស្រុង ដោយបានឆាបឆេះបំផ្លាញអស់បន្ទប់ឈើចំនួន២ នៅជាន់ទី៥ដែលឆាបឆេះ។
ជុំវិញករណីនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ សរុប៣ឡាន ក្នុងចំណោម៥ឡាន ដែលបានទៅដល់ទីតាំងកើតហេតុ។ ចំពោះមូលហេតុ នៃការឆាបឆេះ គឺបណ្តាលមកពីផ្ទុះកំប៉ុងហ្គាស។
គួរបញ្ជាក់ថា ក្នុងហេតុការណ៍ដដែលនេះ សមត្ថកិច្ចជំនាញអគ្គីភ័យ បានជួបការលំបាកត្រង់ថា ស្ថានភាពផ្លូវគឺចូលបានតែផ្លូវខាងមុខ ហើយការឆាបឆេះគឺនៅផ្នែកខាងក្រោយជាន់ទី៥ ដែលគ្មានផ្លូវចូលទៅវិញ។ ប៉ុន្តែទោះបីជាយ៉ាងណា ក៏សមត្ថកិច្ចបានខិតខំព្យាយាមទាញទុយោឡើង តាមដំបូងផ្ទះពលរដ្ឋក្បែរនោះ ដើម្បីបាញ់ទប់ស្កាត់មិនឲ្យមានការឆាបឆេះកាន់តែខ្លាំង ឬរាលដាលដល់លំនៅឋានជាប់នោះឡើយ រហូតឈានដល់ពន្លត់បាន១០០ភាគរយ ក្នុងរយះពេលជិត១ម៉ោង៕ (ដោយ)៖ លី ហេង
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ