Connect with us

ព័ត៌មានជាតិ

ថ្នាំ ៣ មុខនេះ កុំភ្លេច​​ត្រូវ​មាន​ជាប់ខ្លួន​ជានិច្ច បើ​អ្នក​ឆ្លងកូវីដ​កម្រិត​ស្រាល ត្រូវ​ព្យាបាល​នៅ​ផ្ទះ

បានផុស

នៅ

ខណៈរាជធានី​ភ្នំពេញ បាន​ចាប់ផ្តើម​អនុវត្ត​ការព្យាបាល​អ្នក​ជំងឺ​កូវីដ​តាមផ្ទះ​សម្រាប់អ្នក​មាន​រោគសញ្ញាស្រាល ឬ​គ្មាន​រោគសញ្ញា ក្រសួង​សុខាភិបាល​ក៏​បាន​ណែនាំ​ពី​របៀបតាមដានរោគសញ្ញា និងការថែទាំព្យាបាលអ្នកជំងឺកូវីដ-១៩ តាមក្បួនបច្ចេកទេស​ត្រឹមត្រូវ។

ករណីមានរោគសញ្ញាស្រាល៖

-មានកំដៅលើស ៣៧.៥
-មានឈឺសាច់ដុំ
-មានឈឺបំពង់ក

ដោយឡែក​ថ្នាំព្យាបាលអ្នក​មានជំងឺកូវីដ​កម្រិត​ស្រាល​មាន​ដូចជា៖ ប៉ារ៉ាសេតាម៉ុល (Paracetamol) ប្រូម៉ិចស៊ីន (Bromhexine)​ ឬសេទីវីហ្ស៊ីន (Certirizine)។

ការព្យាបាល

ចំពោះមនុស្សពេញវ័យ ឫកុមារចាប់ពី ៣០គ.ក្រ.ឡើង៖
-ប៉ារ៉ាសេតាម៉ុល (Paracetamol) ៥០០ម.ក្រ x ៣ដង/ថ្ងៃ

ចំពោះកុមារចាប់ពី ២០ ដល់ ២៩ គ.ក្រ.៖

– ប៉ារ៉ាសេតាម៉ុល (Paracetamol) ៣០០ម.ក្រ x ៣ដង/ថ្ងៃ

ក្នុងករណីមានសញ្ញាបន្ថែមដូចជា តឹងច្រមុះ ប៉ូហៀរសំបោរ ឫក្អក (មាន ឫមិនមានស្លេស្ម)

ចំពោះមនុស្សពេញវ័យ ឫកុមារអាយុចាប់ពី ៦ឆ្នាំឡើង៖

– ប្រូម៉ិចស៊ីន (Bromhexine) ៨ម.ក្រ x ៣ដង/ថ្ងៃ ឬសេទីវីហ្ស៊ីន (Certirizine) ១០ម.ក្រ x ១ដង/ថ្ងៃ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម