Connect with us

ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្តតេស្តរហ័ស លើមន្ត្រីនគរបាល ដែលមកបំពេញការងារ

បានផុស

នៅ

មន្ត្រីនគរបាលគ្រប់រូប នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមកបំពេញការងារ បានធ្វើការតេស្តរហ័សបន្តទៀត ដើម្បីចូលរួមបង្ការ​ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលផ្សព្វផ្សាយនៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ដោយគោរពអនុវត្តតាមអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ សម្តេចក្រឡាហោម​ ស​ ខេង​ បទបញ្ជារបស់ឯកឧត្តម​ នាយឧត្តមសេនីយ៍​សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគបាលជាតិ​ និងបទបញ្ជាដោយផ្ទាល់របស់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ និងបន្ទាប់ពីទទួលបានការបណ្តុះបណ្តាលពីក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ​ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារការិយាល័យសុខាភិបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានរៀបចំទីតាំងធ្វើតេស្តរហ័ស​បន្តទៀត ដល់មន្ត្រីគ្រប់រូបដែលមកបំពេញការងារនៅស្នងការដ្ឋា​នគរបាលរាជធានីភ្នំពេញ​ ក្នុងគោលបំណងស្វែងរកអ្នកវិជ្ជមានកូវីដ-១៩​ និងចូលរួមបង្ការ​ ទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩​៕ (ដោយ)៖ ឃួន សុភ័ក្រ  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម