ព័ត៌មានជាតិ
រដ្ឋបាលខេត្តចុះពិនិត្យការដ្ឋានស្ថាបនាបន្ទាន់ ផ្លូវកៅស៊ូមួយខ្សែ ដែលស្ថិតនៅជាប់មាត់ច្រកអន្តរជាតិភ្នំដី
ដោយមើលឃើញពីការលំបាកក្នុងការដឹកជញ្ជូនទំនិញនានា ចេញចូលវាងកម្ពុជា-ថៃតាមច្រកអន្តរជាតិគីឡូ១៣-ភ្នំដី ស្ថិតនៅ ស្រុកសំពៅលូនខេត្តបាត់ដំបង មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បានផ្តល់គម្រោងស្ថាបនាកំណាត់ផ្លូវស្ថិតនៅក្បែរខ្សែបន្ទាត់ព្រំដែនខ្មែរ-ថៃ ជាប់និងមាត់ច្រកអន្តរជាតិគីឡូ១៣(ភ្នំដី) នេះជាបន្ទាន់។
កំណាត់ផ្លូវតភ្ជាប់ពីមុខច្រកព្រំដែនអន្តរជាតិគីឡូ១៣ភ្នំដីនេះ ជាប្រភេទផ្លូវ ក្រាលកៅស៊ូDBST ដែលមានប្រវែងចំនួន៣៦០ម៉ែត្រ ទទឹង៩ម៉ែត្រ ដែលសាងសង់ដោយកញ្ចប់ថវិការបស់ក្រសួងសាធារណការ និងអនុវត្ត គម្រោងដោយផ្ទាល់ពីមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ត ដែលក្រុមការងាររបស់មន្ទីរកំពុងតែធ្វើយ៉ាងសកម្ម ដោយគ្រោងនិងបញ្ចប់នូវការសាងសង់ឲ្យរួចរាល់ជាស្ថាពរ នៅចុងខែកក្កដាឆ្នាំ២០២១នេះ។


លោក ព្រួញរិទ្ធថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងបន្ថែមថា ក្រៅពីចាក់ក្រាលកៅស៊ូតភ្ជាប់ពីមាត់ច្រកព្រំដែនខាងលើនេះ ក៏មានកាយដាក់ប្រព័ន្ធលូរំដោះទឹកភ្លៀង នៅក្បែរខាងផ្លូវតាមមុខផ្ទះប្រជាពលរដ្ឋផងដែរ ដោយកំណត់ឲ្យប្រជាជននៅទីនោះចូលរួមដាក់លូ តាមមុខផ្ទះរបស់ខ្លួន។


ឯកឧត្តម ងួន រតនៈ អភិបាលនៃគណអភិបាលខេត្តបាត់ដំបង ខណៈដែលចុះពិនិត្យការស្ថាបនាផ្លូវមួយខ្សែខាងលើនាចុងសប្តាហ៍នេះ ជាមួយមន្ត្រីពាក់ព័ន្ធបានមានប្រសាសន៍ថា ផ្លូវមួយខ្សែនេះ វាពិតជាមានសារៈសំខាន់ណាស់ដែលពាក់ព័ន្ធការធ្វើចរាចរយានយន្តគ្រប់ប្រភេទក្នុងការចេញចូល ទៅ ច្រកទ្វារព្រំដែននិងជួយសម្រួលដល់ការលំបាកកន្លងមករួមទាំងការដឹកទំនិញផងដែរ។ បន្ថែមពីនេះ ដើម្បីឆ្លើយតបទៅនិងសំណូមពរ ដែលជាតម្រូវការចាំបាច់របស់អាជ្ញាធរស្រុកនិងមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋទូទៅនៅទីនេះ បានប្រើប្រាស់ដើម្បីជាប្រយោជន៍សាធារណៈទូទៅផងដែរ៕
អត្ថបទ៖ សោ និយមរ័ត្ន

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៧ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា