ព័ត៌មានជាតិ
បន្ទាប់ពីសម្តេចតេជោប្រតិកម្ម សហព័ន្ធ និង ស្ថានីយទូរទស្សន៍ CNC បានសម្រេចឲ្យ ឃីម បូរ៉ា ឈ្នះការប្រកួតលើ ម៉ឺន មេឃា
ការប្រកួតប្រដាល់នៅសង្វៀនស៊ីអិនស៊ី កាលពីល្ងាចថ្ងៃទី១០ និងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ ការផ្អាកប្រកាសលទ្ធផលប្រកួតផ្ដាច់ព្រ័ត្រកម្មវិធីប្រដាល់ អ្នកតស៊ូគុនខ្មែរគោជល់កំពូលជើងឯករវាងកីឡាករ ឃីម បូរ៉ា និងកីឡាករ ម៉ឺន មេឃា ដោយមិនហ៊ានសម្រេចពីអាជ្ញាកណ្ដាលប្រគល់ជយលាភីឲ្យទៅកីឡាប្រដាល់ណាមួយ ជាឆន្ទានុសិទ្ធិរបស់ខ្លួននោះ និងកីឡាករខ្លះបានចាញ់ដោយអយុត្តិធម៌ បានក្លាយជាវិធានបទមួយ រងការរិះគន់យ៉ាងចាស់ដៃពីអ្នកលេង facebook ថា, ជាអំពើមិនប្រក្រតី វប្បធម៌ដ៏អាក្រក់និយមបក្សពួក។

បន្ទាប់ពីមានការប្រតិកម្មរបស់សម្តេចតេជោ ហ៊ុន សែន មកទីបំផុតសហព័ន្ធកីឡាប្រដាល់គុនខ្មែរ រួមជាមួយស្ថានីយទូរទស្សន៍ CNC បានសម្រេចឱ្យកីឡាករ ឃីម បូរ៉ា ឈ្នះការប្រកួតតែម្តង ដោយមិនលើកពេលការប្រកួតនោះឡើយ។ ការសម្រេចនេះធ្វើឡើងតែប៉ុន្មាននាទី បន្ទាប់ពីសម្តេចតេជោ បញ្ចេញទស្សន: ក្នុងនាមជាពលរដ្ឋម្នាក់(ក៏បានសុំឱ្យអាជ្ញាកណ្តាលត្រូវតែមានយុត្តិធម៌ក្នុងខ្លួនផងដែរ)។ សូមបញ្ជាក់ថា លោក ស៊ីថូ ណាថាន់ អ្នកគ្រប់គ្រងផ្នែកកីឡានៅ CBS បានគូសបញ្ជាក់លើហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះថា «សហព័ន្ធកីឡាប្រដាល់គុនខ្មែរ រួមជាមួយស្ថានីយទូរទស្សន៍ CNC សម្រេចមិនលើកពេលប្រកួតផ្ដាច់ព្រ័ត្រកម្មវិធីប្រដាល់ អ្នកតស៊ូគុនខ្មែរគោជល់ កំពូលជើងឯក ដោយប្រគល់ជយលាភីឲ្យទៅ ឃីម បូរ៉ា»។
បើតាមលោក ស៊ីថូ ណាថាន់ បានបញ្ជាក់ថា ជ័យជម្នះនេះ កីឡាករ ឃីម បូរ៉ា ឈ្នះខ្សែក្រវាត់មួយ និងថវិកា ៥ពាន់ដុល្លារ។ មតិជាច្រើនយល់ថា, អាជ្ញាកណ្ដាលរងសម្ពាធ ឬខ្លាចទើបគ្មានសិទ្ធិសម្រេចឲ្យលទ្ធផលគូប្រកួត ទាំងដឹងថា អ្នកណាឈ្នះ អ្នកណាខុសលក្ខខណ្ឌការប្រកួតទៅហើយនោះ! ហើយករណីមួយទៀតការប្រកួតកាលពីថ្ងៃទី១១ ខែកក្កដានេះដែរ ការប្រកួតរវាងកីឡាករលី រិទ្ធី និងកីឡាករវង្ស វិឆ័យ អ្នកទស្សនានៅតាមផ្ទះជាច្រើនបានអាណិតកីឡាករលី រិទ្ធី ដែលវាយឲ្យវង្ស វិឆ័យ រាប់ដល់២ដងហើយលទ្ធផលចុងក្រោយនៅតែឲ្យវង្ស វិឆ័យ ឈ្នះលើកីឡាករលី រិទ្ធី ក្នុងលទ្ធផល៣ទល់និង២ ដែលបង្ហាញឲ្យឃើញពីបក្សពួកនិយមខ្លាំងណាស់។ ចំណែកអ្នកខ្លះបានលើកឡើងថា បើសហព័ន្ធនៅតែមានអ្នកដឹកនាំដដែលៗបែបនេះ ភាពអយុត្តិធម៌ បក្សពួកនិយម នៅតែកើតមានដដែលៗនោះដែរ។

សូមជម្រាបថា, នៅយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ មានការប្រកួតវគ្គផ្ដាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ «អ្នកតស៊ូគុនខ្មែរគោលជល់កំពូលជើងឯង» នៅសង្វៀន CBS រវាងកីឡាករ ឃឹម បូរ៉ា និង ម៉ឺន មេឃា។ ការប្រកួតដល់ទឹកទី៣ កីឡាករ ម៉ឺន មេឃា បានចាប់បោកកីឡករ ឃឹម បូរ៉ា ឱ្យសន្លប់ស្ដូកស្ដឹងលើសង្វៀន ដែលខុសនឹងលក្ខន្តិកៈនៃការប្រកួត។ ភ្លាមៗនោះ គណៈកម្មការនៃការប្រកួត បានសម្រេចលើកពេលប្រកួតទៅពីរសប្តាហ៍ក្រោយ ដោយមិនសម្រេចឱ្យ ម៉ឺន មេឃា ចាញ់ការប្រកួតនោះឡើយ។
ការសម្រេចបែបនេះ បាននាំឱ្យមានការប្រតិកម្មជាខ្លាំងពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ចេញមតិត្រឹមជាពលរដ្ឋម្នាក់ស្រឡាញ់វិស័យកីឡា និងភាពយុត្តិធម៌ប៉ុណ្ណោះ។ ក្នុងនោះសម្តេចបានបង្ហោះលើ facebook ផ្លូវការថា «ដោយអត់ទ្រាំមិនបានខ្ញុំសូមចេញមកនិយាយក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ដែលស្រឡាញ់វិស័យកីឡា។ តើយើងត្រូវពង្រឹងអាជ្ញាកណ្តាលកីឡាប្រដាល់ឬត្រូវបង្កើតក្បាច់គុណថ្មីដោយកំណត់លក្ខខ័ណ្ឌប្រកួតថ្មីដោយវាយខុសក្បួនហើយមិនព្រមប្រកាសលទ្ធផលនិងលើកពេលទៅប្រកួតនៅពេលក្រោយ»។
សម្តេចតេជោបានថ្លែងបន្តថា «តើឱ្យកីឡាប្រដាល់យើងឈានទៅមុខម៉េចបាន បើសហព័ន្ធកីឡាប្រដាល់យើងទុកឱកាសឱ្យអាជ្ញាកណ្តាលធ្វើបែបនេះ? តើមានក្បួនមកពីណាវាយខុសក្បួនខ្នាតហើយសម្រេចលើកពេលទៅប្រកួតពេលក្រោយ សូម្បីតែបាល់ទាត់បើទាត់ខុសត្រូវពិន័យកាតលឿងឬកាតក្រហមដោយដេញចេញ ឬពិន័យបាល់១១ម៉ែត្រភ្លាមៗដោយមិនទុកពេលឱ្យតវ៉ានោះទេ»។
សម្តេចតេជោ បានបញ្ជាក់ថា សម្តេចមិនបន្ទោសកីឡាករទេ ព្រោះពួកគាត់ស្តាប់តាមការកាត់ក្តីរបស់អាជ្ញាកណ្ដាល។ សម្តេចតេជោ ក៏បានសុំឱ្យអាជ្ញាកណ្តាលត្រូវតែមានយុត្តិធម៌ក្នុងខ្លួនផងដែរ។ សូមបញ្ជាក់ថា កន្លងមករាល់ការប្រកួតកីឡាប្រដាល់ ឬកីឡាផ្សេងៗ តើភាពអយុត្តិធម៌ កើតមានភាពមិនប្រក្រតី បញ្ហាបក្ខពួកនិយម តើកើតមានដល់កម្រិតណា ដូច្នេះសហព័ន្ធកីឡាកម្ពុជាត្រូវតែធ្វើការត្រិះរិះពិចារណារៀបចំឲ្យមានភាពយុត្តិធម៌ឡើងវិញ៕
អត្ថបទ៖ ឧត្តរ៉ា
សូមចុចអាន៖ សម្តេចតេជោ ហ៊ុន សែន ប្រតិកម្មចំពោះការសម្រេចរបស់សហព័ន្ធ និងអ្នករៀបចំកីឡាប្រដាល់នៅសង្វៀន CBS

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី