ព័ត៌មានជាតិ
ឃាត់ខ្លួនជនជាតិថៃ២នាក់លួចឆ្លងដែនមករកការងារនៅក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ ជនជាតិថៃប្រុសស្រី២នាក់ លួចឆ្លងដែនចូលមកស្រុកខ្មែរជិះម៉ូតូឌុបបម្រុងចូលមករកការងារធ្វើនៅក្រុងប៉ោយប៉ែត ត្រូវកម្លាំងប៉ុស្តិ៍១ក្រុម ដឹកនាំដោយ លោក វរៈសេនីយ៍ត្រី ប៉ាក់ សារ៉ាត់ នាយប៉ុស្តិ៍ សហការជាមួយកម្លាំងយោធាចុះល្បាតតាមព្រំដែន ធ្វើការឃាត់ និងវត្ថុតាង ម៉ូតូចំនួន១គ្រឿង ចំណែកម្ចាស់ម៉ូតូឌុប ឃើញសភាពការណ៍មិនស្រួលរត់គេចខ្លួនចាត់ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចត្រួតពិនិត្យទប់ស្កាត់ប្រជាពលរដ្ឋលួចឆ្លងដែនខុសច្បាប់មុខប៉ុស្តិ៍ ស្ថិតនៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោក វរៈសេនីយ៍ត្រី ប៉ាក់ សារ៉ាត់ បានឱ្យដឹងថា ជនជាតិថៃដែលកម្លាំងចម្រុះឃាត់ខ្លួន ១ឈ្មោះ ណាធី ហុងវៀងចាន់ ភេទប្រុស អាយុ២៧ឆ្នាំ ២ឈ្មោះ ចុងវ៉ាន់ វ៉ាន់ណាវ៉ាត់ ភេទស្រី អាយុ១៨ឆ្នាំ រស់នៅខេត្តស្រះកែវ។
លោក វរៈសេនីយ៍ត្រី ប៉ាក់ សារ៉ាត់ បានឱ្យដឹងបន្តទៀតថា តាមការសាកសួររបស់សមត្ថកិច្ចបានឱ្យដឹងថាគោលបំណងជនជាតិ ថៃទាំង២នាក់លួចឆ្លងដែនដោយខុសច្បាប់ ចូលមកប្រទេសកម្ពុជាដើម្បីទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យរកការងារ។
លោក វរៈសេនីយ៍ត្រី ប៉ាក់ សារ៉ាត់ បានបញ្ជាក់ទៀតថា ចំណែកម៉ូតូ ម៉ាក យ៉ាម៉ាហា ពណ៌ខៀវ ស៊េរី ចាស់ គ្មានស្លាកលេខ ក្រោយពីសួរនាំរួចរាល់ហើយ ដោយទទួលតាមបទបញ្ជាពីលោកមេបញ្ជាការយោធាជួរមុខជនជាតិថៃទាំង២នាក់បានធ្វើការប្រគល់ជូនក្រុមចម្រុះស្នាក់ការត្រួតពិនិត្យសុខភាពច្រកអូរបីជាន់ និងចាត់ការទៅតាមនិតិវិធីច្បាប់របស់កម្ពុជា៕
អត្ថបទ៖ វ៉ាន់ ណាង

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត