Connect with us

ព័ត៌មានជាតិ

ក្តារមឈូសចំនួន១០០ បានដឹកទៅដល់ខេត្តរតនគិរីហើយ ដើម្បីត្រៀមសម្រាប់អ្នកស្លាប់ដោយ សារជំងឺកូវីដ

បានផុស

នៅ

លោក ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានឲ្យដឹងនៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១​នេះថា ក្តារមឈូសចំនួន១០០ បានដឹកទៅដល់ខេត្តរតនគិរីហើយ ដើម្បីត្រៀមសម្រាប់អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងខេត្តមួយនេះ។

លោកអភិបាលខេត្តរតនគិរី បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា «នេះមិនមែនជាការប្រមាថនោះឡើយ ប៉ុន្តែជាការគោរពចំពោះអ្នកស្លាប់ និងការត្រៀមទុកជាមុនលើស្ថានភាពនេះ ផ្អែកលើបទពិសោធន៍ដែលយើងទទួលបានកន្លងមកពីប្រទេសនានាទូទាំងសកល»។

ជាមួយគ្នានេះលោក ថង សាវុន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តវិធានការ ៣កុំ ៣ការពារ ឲ្យបានខ្ចប់ខ្ជួន ហើយខេត្តរតនគិរី នឹងដំណើរការឡើងវិញជាជំហានៗ នូវសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម មុខរបរដែលទ្រទ្រង់ក្នុងជីវភាព រស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ នៅពេលដែលស្ថានការគ្រប់គ្រងបាន៕ (ដោយ)៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានជាតិ២៨ នាទីutes មុន

លោក ហេង សួរ ៖ ការដាក់ឱ្យប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័តបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ» ជាការបង្ខិតការផ្តល់សេវាសាធារណៈឱ្យកាន់តែជិតមូលដ្ឋាន

កីឡា៣៧ នាទីutes មុន

Reiya ស៊ុត​៣​គ្រាប់​ឲ្យ ទ័ព ឈ្នះ អង្គរថាយហ្គឺរ ៣-០ ក្នុង​ពាន​សម្តេច​តេជោ ថ្នាក់​ជាតិ ជើង​ទី១

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យដាក់ដែកខណ្ឌចែកទ្រូងផ្លូវលើផ្លូវ៦០ម៉ែត្រ

សេដ្ឋកិច្ច៤ ម៉ោង មុន

ក្រសួងសេដ្ឋកិច្ច ប្រកាសដាក់ឱ្យដំណើរការវិក្កយបត្រអេឡិកត្រូនិក

Sokha Hotels

ព័ត៌មានពេញនិយម