ព័ត៌មានជាតិ
ឃាត់ខ្លួនជនជាតិថៃ២នាក់ លួចឆ្លងដែនចូលមកកម្ពុជា បម្រុងរកការងារធ្វើ នៅក្រុងប៉ោយប៉ែត
(បន្ទាយមានជ័យ)៖ ជនជាតិថៃប្រុស-ស្រី២នាក់ លួចឆ្លងដែនចូលមកប្រទេសកម្ពុជា ដោយជិះម៉ូតូឌុបបម្រុងចូលមករកការងារធ្វើ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវកម្លាំងប៉ុស្តិ៍១ក្រុម ដឹកនាំដោយលោកវរៈសេនីយ៍ត្រី ប៉ាក់ សារ៉ាត់ នាយប៉ុស្តិ៍ សហការជាមួយកម្លាំងយោធាចុះល្បាតតាមព្រំដែនឃាត់ខ្លួន ជាមួយវត្ថុតាងម៉ូតូចំនួន១គ្រឿង។ ចំណែកម្ចាស់ម៉ូតូឌុប ឃើញសភាពការណ៍មិនស្រួល បានរត់គេចខ្លួនចាត់។
ហេតុការណ៍ឃាត់ខ្លួនជនជាតិថៃខាងលើនេះ គឺនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញ នៅចំណុចត្រួតពិនិត្យទប់ស្កាត់ប្រជាពលរដ្ឋ លួចឆ្លងដែនខុសច្បាប់មុខប៉ុស្តិ៍ ស្ថិតនៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោកវរៈសេនីយ៍ត្រី ប៉ាក់ សារ៉ាត់ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ជនជាតិថៃដែលកម្លាំងចម្រុះឃាត់ខ្លួនបាននោះ ទី១.ឈ្មោៈ ណាធី ហុងវៀងចាន់ ភេទប្រុស អាយុ២៧ឆ្នាំ។ ទី២. ឈ្មោៈ ចុងវ៉ាន់ វ៉ាន់ណាវ៉ាត់ ភេទស្រី អាយុ១៨ឆ្នាំ រស់នៅខេត្តស្រះកែវ។
លោក វរៈសេនីយ៍ត្រី ប៉ាក់ សារ៉ាត់ បានបញ្ជាក់ទៀតថា តាមការសាកសួររបស់សមត្ថកិច្ច បានឲ្យដឹងថា គោលបំណងជនជាតិថៃទាំង២នាក់ លួចឆ្លងដែនដោយខុសច្បាប់ ចូលមកប្រទេសកម្ពុជា ដើម្បីទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រកការងារធ្វើ។
ក្រោយពីសួរនាំរួចរាល់ ដោយទទួលតាមបទបញ្ជា ពីលោកមេបញ្ជាការយោធាជួរមុខ គឺជនជាតិថៃទាំង២នាក់នេះ បានធ្វើការប្រគល់ជូនក្រុមការងារចម្រុះ ស្នាក់ការត្រួតពិនិត្យសុខភាពច្រកអូរបីជាន់ និងចាត់ការទៅតាមនិតិវិធីច្បាប់៕ (ដោយ)៖ វ៉ាន់ ណាង
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក