ព័ត៌មានជាតិ
អាជីវករផ្សារព្រែកជ្រៃ ផ្ទុះការតវ៉ាជាមួយប្រធានផ្សារ រហូតបិទផ្លូវ២១៧
ភ្នំពេញ ៖ បងប្អូនអាជីវករលក់ដូរនៅក្នុងផ្សារព្រែកជ្រៃ បានផ្ទុះការតវ៉ាមួយព្រឹកធំ រហូតលើកគ្នាបិទផ្លូវ២១៧ ហៅ ផ្លូវ ចំការដូង ដើម្បីរកជំនួយដោះស្រាយ។

ក្រុមអាជីវករផ្ទុះការតវ៉ានេះ ដោយសារខឹងទៅនឹងប្រធានផ្សារព្រែកជ្រៃដែលចេះតែរកផលចំណេញ និងគាបសង្កត់ពួកគាត់មិនចេះហើយ។

ហេតុការណ៍ក្រុមអាជីវករផ្សារព្រែកជ្រៃ ជាច្រើននាក់ បានផ្ទុះការតវ៉ាយ៉ាងខ្លាំងរហូតឈានដល់ការបិទផ្លូវលេខ២១៧ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ កើតឡើងកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។

ចំពោះហេតុការណ៍នេះ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អាជ្ញាធរមូលដ្ឋាន និង អាជ្ញាធរខណ្ឌដង្កោចុះដោះស្រាយភ្លាមៗ រហូតវេលាម៉ោងប្រហែល ១៥ និង ៤៥នាទី រសៀលថ្ងៃខែឆ្នាំដដែលនេះ លោក ជ គឹមស៊រ អភិបាលរងខណ្ឌដង្កោបានដឹកនាំ អាជ្ញាធរមូលដ្ឋាន ក៏ដូចជា មន្ត្រីសាលាខណ្ឌដង្កោបានចុះសម្របសម្រួលជាមួយបងប្អូនអាជីវករ និង តំណាងផ្សារព្រែកជ្រៃ ដោយសុំឲ្យបងប្អូនអាជីវករទាំងអស់ បើកផ្លូវដំណើរការធម្មតា ។ចំពោះការដោះស្រាយយ៉ាងណានោះ អាជ្ញាធរខណ្ឌដង្កោ នឹងបន្តជួយ សម្របសម្រួលដោះស្រាយបន្តទៀត។

ជាក់ស្តែងនារសៀលថ្ងៃខែឆ្នាំដដែលនេះ អាជ្ញាធរខណ្ឌដង្កោ បានអោយបងប្អូនអាជីវករទាំងអស់ចូលលក់ដូរដូចធម្មតាវិញ៕
ដោយ ៖ រ៉ាវុទ្ធ









-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី