Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការបរទេស​កម្ពុជា នឹង​ចូលរួម​សន្និសីទ នៃ​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ នៅ​ទីក្រុង​បា​គូ​

បានផុស

នៅ

តាម​ការ​អញ្ជើញ​របស់​ឯកឧត្តម Jeyhun Bayramov រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​អា​ស៊ែ​បៃ​ហ្ស​ង់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​សន្និសីទ​ពាក់កណ្ដាល​អាណត្តិ រដ្ឋមន្ត្រីការបរទេស នៃ​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ (NAM) ដែល​នឹង​ប្រព្រឹត្ត​ទៅតាម​ប្រព័ន្ធ​វីដេអូ នៅ​ថ្ងៃទី​១៣ និង​១៤ ខែកក្កដា ឆ្នាំ​២០២១ នៅ​ទីក្រុង​បា​គូ សាធារណរដ្ឋ​អា​ស៊ែ​បៃ​ហ្ស​ង់ ​ហើយ​នៅក្នុង​សន្និសីទ​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងធ្វើ​សេចក្តីថ្លែងការណ៍​មួយ​ផងដែរ​។

​សេចក្តី​ថ្លែងការណ៍​រប​ស់លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅក្នុង​សន្និសីទ​នោះ នឹង​ផ្តោតលើ​មធ្យោបាយ និង​របៀប ដើម្បី​ធ្វើការ​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​សកល​នានា តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​សហប្រតិបត្តិការ​ពហុភាគី ពង្រឹង​គុណ​តម្លៃ​នៃ​ពហុភាគី​និយម​និង​កិច្ច​សហ​ប្រតិ ប​ត្តិ​ការ​អន្តរជាតិ សម្រេចបាន​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​វិបុលភាព​សម្រាប់​មនុស្សជាតិ​នៅក្នុង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ និង​ជំហរ​របស់​កម្ពុជា​ចំពោះ​ពហុភាគី​និយម​សម្រាប់​សន្តិភាព​។

បើតាម​ក្រសួងការបរទេស​កម្ពុជា សន្និសីទ​នោះ នឹង​រៀបចំឡើង​ក្រោម​មូលបទ “​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ​ស្ថិតនៅ​ចំណុចកណ្តាល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង ពហុភាគី ក្នុងការ​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​សកល​” ។ សន្និសីទ​តាម​ប្រព័ន្ធ​វីដេអូ​នេះ នឹង​ផ្តល់ឱកាស​ដល់​រដ្ឋ​សមាជិក NAM ពិនិត្យមើល​វឌ្ឍនភាព ដែល​សម្រេចបាន​លើ​បញ្ហា​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​របៀបវារៈ​នៃ​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ ចាប់តាំងពី​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង​បា​គូ ឆ្នាំ​២០១៩ ក៏ដូចជា​ធ្វើការ​ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​គ្នា អំពី​តួនាទី​របស់ NAM ក្នុងការ​ឆ្លើយតប​ទៅនឹង​កំណើន នៃ​បញ្ហា ប្រឈម​នានា ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ២២ នាទីutes មុន

រដ្ឋអាចនឹងចាប់ផ្ដើមទទួលពាក្យស្នើសុំដីពីពលរដ្ឋ​ក្រីក្រចាប់ពីខែកុម្ភៈ

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋ និងសហជីព គាំទ្រយ៉ាងពេញទំហឹងចំពោះច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តនៅសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ការ​សិក្សា៖ មនុស្សរាប់លាននាក់នៅ​អឺរ៉ុបនឹងស្លាប់​ដោយ​សារកម្ដៅ​​ ខណៈ​ដែល​ពិភពលោក​ឡើង​កម្តៅ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

លោក Yoon ​ទំនង​គ្មានវាសនា​វិលកាន់អំណាច​វិញទេ​ ខណៈសំណុំរឿងចាក់ស្រេះ​កាន់តែ​ខ្លាំង​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

គណៈសង្ឃនាយកចាត់ទុកមនោគមវិជ្ជារបស់សមាគមទេវ សក្ខី ភគវន្ត ធ្វើឱ្យមានភាពច្របូកច្របល់ដល់កិច្ចបដិបត្តិសាសនា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ដំណឹងល្អ! រុស្ស៊ី នឹងដាក់លក់ថ្នាំចាក់ព្យាបាលជំងឺមហារីកសឹងគ្រប់ប្រភេទ នៅខែកញ្ញាឆ្នាំនេះ

សន្តិសុខសង្គម៦ ម៉ោង មុន

ដុតទៀនធូបសែនចូលឆ្នាំចិន ចាក់សោរទុកចោលក្លាយជាអគ្គិភ័យឆេះផ្អើលអ្នកជិតខាង

Sokha Hotels

ព័ត៌មានពេញនិយម