Connect with us

ព័ត៌មានជាតិ

ទឹកស្អាតក្រុមហ៊ុន តាយ សេង ក្រុងបានលុង ប្រែពណ៌កង្វក់ បណ្តាលមកពីការផ្លាស់ប្តូរផលិតកម្មថ្មី

បានផុស

នៅ

ខេត្តរតនគិរី៖ ក្រុមហ៊ុនបណ្តាញចែកចាយទឹកស្អាត របស់លោកឧកញ៉្ញា តាយ សេង មានទីតាំងស្ថិតនៅក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុងខេត្តរតនគិរី បានផ្ទុះការរិះគន់ស្ទើរគ្រប់មជ្ឈដ្ឋានអ្នកប្រើប្រាស់ទឹកស្អាតភ្ជាប់ពីបណ្តាញ ក្រុមហ៊ុនមួយនេះសឹងជារៀងរាល់ថ្ងៃ ខណៈពលរដ្ឋកំពុងបូមប្រើប្រាស់ ស្រាប់តែទឹកហូរចេញមកប្រែជាច្រើនពណ៌គួរឱ្យព្រួយបារម្ភ និងមានការងឿងឆ្ងល់ រហូតដល់អតិថិជនខ្លះផ្តិតយករូបហើយទៅបង្ហោះក្នុងបណ្តាញសង្គមហ្វេសបុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាពប្រែពណ៌នៃទឹកស្អាតទាំងនោះរួមមាន ពណ៌កាហ្វេទឹកដោះគោ ពណ៌ប្រេងម៉ាសុីនខ្មៅ និងបែកពពុះសាប៊ូ ជាដើម។

លោក ហង្ស មិ តំណាងគ្រប់គ្រងក្រុមហ៊ុនទឹកស្អាតលោកឧកញ៉ា តាយ សេង  លើកឡើងថា ទឹកកង្វក់ និងប្រែពណ៌ គឺបណ្តាលមកអំពីមូលហេតុចំនួន៣។ ទី១គឺ ការផ្លាស់ប្តូរផលិតកម្មថ្មី ជាពាក្យបច្ចេកទេសធាតុផ្សំចំនួន៣មុខបូកបញ្ចូលគ្នារួមមាន ភិច Phlor និងកំបោរ។ ទី២ បណ្តាលមកពីទុយោដែលកប់ក្នុងដីវាផ្ទុះ ឬ បែកខណៈដែលបុគ្គលិកចុះតភ្ជាប់ឡើងវិញ បង្កឱ្យដីនៅសេសសល់ត្រូវហូរទៅតាមទុយោនោះចូលដល់ផ្ទះអតិថិជន ក្លាយជាទឹកប្រែពណ៌សម្បុរផ្សេងៗបង្ហូរចោលបន្តិចនឹងបាត់វិញទៅហើយ។ និងទី៣ សព្វថ្ងៃការដ្ឋាននៅប្រើប្រាស់អាងចម្រោះទឹកចាស់ ឃើញទិដ្ឋភាពទឹករៀងល្អក់ពពុះផុសឡើងច្រើនលើផ្ទៃទឹក ក៏ជាកក្តាសំខាន់មួយផ្នែក។

លោក ហង្ស មិ បានបញ្ចាក់បន្ថែមថា ក្នុងអំឡុងពេលប្រមាណ១សប្តាហ៍ទៀត លោករៀបចំប្រើប្រាស់អាងចម្រោះទឹកស្អាតថ្មីស្រឡាងបន្ថែម១ទៀត ដោយមានទំហំប្រហាក់ប្រហែលនឹងអាងចម្រោះចាស់ ដែលមានជម្រៅ៥ម៉ែត្រ ជាលក្ខណៈស្តង់ដាដើម្បីផ្លាស់ប្តូរគ្នា។

ក្រុមហ៊ុនទឹកស្អាតឧកញ៉ា តាយ សេង មានអាងស្តុកទឹកនៅលើផ្ទៃដី១ហិកតា (ស្មើ១០០ម៉ែត្រ៤ជ្រុង) ដោយមានជម្រៅ១០ម៉ែត្រ អាចស្តុកទឹកបានប្រមាណ១០មុីនម៉ែត្រគូប សម្រាប់តម្រូវការជាចាំបាច់ប្រចាំថ្ងៃដើម្បីចែកចាយជូនអតិថិជនប្រើប្រាស់ទូទាំងក្រុងបានលុង និងតាមបណ្តាស្រុកមួយចំនួនទៀត៕

អត្ថបទ៖ វុទ្ធ ឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

យន្ត​ហោះឈ្លប​យក​ការណ៍​របស់​​អាមេរិក​ធ្លាក់​​នៅភាគខាងត្បូងហ្វីលីពីន​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

យន្តហោះដឹកអ្នកដំណើរអាមេរិកមួយគ្រឿង បាត់ចេញពីរ៉ាដា មិនដឹងជោគវាសនាទៅជាយ៉ាងណា

ភ្នំសំពៅ
សន្តិសុខសង្គម៨ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

សន្តិសុខសង្គម៤០ នាទីutes មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ផ្សារក្រមួន
សន្តិសុខសង្គម៩ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

Sokha Hotels

ព័ត៌មានពេញនិយម