Connect with us

ព័ត៌មានជាតិ

ដេញ​កាប់​បុរស​ម្នាក់​តាំងពី​ជាន់​ផ្ទាល់​ដី ដល់​លើ​ផ្ទះ​ជាន់​ទី ​២ បណ្ដាល​ឱ្យរង​របួស​សុសសាច់

បានផុស

នៅ

​​បុរស​ម្នាក់​ត្រូវបាន​ក្រុម​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​៣​ទៅ​៤​នាក់ ប្រដាប់​ដោយ​ដាវ និង​កាំបិត ដេញ​កាប់​តាំងពី​ក្រោម រហូត​រត់ឡើង​លើផ្ទះ​ពលរដ្ឋ​ជាន់​ទី​២ បណ្តាលឲ្យ​រងរបួស​ធ្ងន់ធ្ងរ​ស្ទើរ​ស្លាប់​ស្ទើរ​រស់ ក្នុង​ថ្លុក​ឈាម បង្កឲ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង២២និង២០​នាទី​យប់​ ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២១ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១៩ ទល់មុខវត្ត​សារ​វ័​ន្ត​តេ​ជោ ក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះ​ពុំ​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ ហើយក៏​ពុំ​ត្រូវបាន​អ្នក​តំបន់​នោះ​ស្គាល់​ឡើយ គ្រាន់តែ​ដឹងថា មាន​វ័យ​ប្រមាណ​ជាង​៣០​ឆ្នាំ ។​ចំណែក​ក្រុម​ជនសង្ស័យ ក៏​ពុំ​ត្រូវបាន​ស្គាល់​ដូចគ្នា ព្រោះ​ក្រោយ​ការបង្ក​ហេតុ ពួកគេ​បាន​រត់គេច​ចេញពី​កន្លែងកើតហេតុ​អស់​តែម្តង ។​

យោងតាម​ប្រភពព័ត៌មាន​ឲ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញមនុស្ស​មួយក្រុម​មាន​គ្នា​ប្រមាណ​៣ ទៅ​៤​នាក់ ប្រដាប់​ដោយ​ដាវ និង​កាំបិតបាន​រត់​ដោយ​ថ្មើរជើង​ដេញ​កាប់​យុវជន​ម្នាក់ តាមផ្លូវ​លេខ​១៩ រហូត​ដល់​ចំណុច​មុខ​វត្ត​សារ​វ័​ន្ត​តេ​ជោ។ ជនរងគ្រោះ​បាន​រត់ឡើង​ទៅលើផ្ទះ​ពលរដ្ឋ​មួយកន្លែង​នៅ​ទល់មុខ​វត្ត ដើម្បី​គេចខ្លួន​ពី​ការ​តាម​កាប់ ប៉ុន្តែ​ក្រុម​ជនសង្ស័យ​បាន​រត់ឡើង​ទៅតាម​ដល់​ជាន់​ទី​២ ហើយ​ធ្វើ​សកម្មភាព​កាប់​ប្រហារ​យ៉ាង​សន្ធប់​ទៅលើ​ជនរងគ្រោះ បណ្តាលឲ្យ​ជនរងគ្រោះ​ត្រូវ​រង​ធ្ងន់ធ្ងរ​ស្ទើរ​សុះសាច់ ដេក​សន្លប់​ក្នុង​ថ្លុកឈាម​គួរ​ស​ង្វែ​ក ។ ភ្លាមៗ បន្ទាប់ពី​ធ្វើ​សកម្មភាព​កាប់​ប្រហារ​រួចមក ក្រុម​ជនសង្ស័យ​បាន​រត់គេច​ចេញពី​កន្លែងកើតហេតុ​បាត់ស្រមោល​សូន្យ​តែម្តង ។​

ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​អន្តរាគមន៍​ដល់ទី​តាំង​ខាងលើ និង​បាន​ទំនាក់ទំនង​ទៅកាន់​រថយន្ត​សា​ម៉ុ​យ ដើម្បី​​ដឹក​ជនរងគ្រោះ​យកទៅ​ធ្វើការ​សង្គ្រោះ ។ ចំណែកឯ​ក្រុម​ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​កាប់​ប្រហារ​នោះ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ជំនាញ​ក្នុងការ​តាម​ចាប់ខ្លួន​យកមក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​នៅពេល​ក្រោយ ។​

សូមបញ្ជាក់ថា ក្នុងករណី​កាប់​ប្រហារ​នេះ គេ​នៅ​ពុំទាន់​ដឹងថា ជា​ករណី​អ្វី​ឲ្យ​ប្រាកដ​នៅឡើយ​នោះទេ ប៉ុន្តែ​ជា​ជំហាន​ដំបូង សមត្ថកិច្ច​សន្និដ្ឋានថា អាច​ផ្តើមចេញពី​ករណី​គំនុំ​នឹង​គ្នា ៕

អត្ថបទ ៖ លី​ហេង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

UN ​បង្កើន​ការ​ឆ្លើយ​តប​ចំពោះ​ការ​រញ្ជួយ​ដី​ដ៏​សាហាវ​នៅ​មីយ៉ាន់ម៉ា និង​ថៃ

ព័ត៌មានជាតិ១៤ នាទីutes មុន

​គិតគូរហ្មត់ចត់ប្រព័ន្ធ​រំដោះ​ទឹក នៅ​​ព្រលាន​តេជោ ​​​បង្ការ​ការ​ជន់​លិច​ពីការ​ប្រែប្រួលអាកាសធាតុ

សន្តិសុខសង្គម១៩ នាទីutes មុន

បុរសម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោមចាប់ខ្លួន ក្រោយមកដាក់ពាក្យបណ្តឹងឱ្យជួយរកថ្នាំញៀន

ព័ត៌មានជាតិ២២ នាទីutes មុន

ព្រឹកនេះ អនុព័ន្ធការងារប្រចាំប្រទេសថៃ កំពុងបន្តតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ ក្នុងទីក្រុងបាងកក ត្រៀមអន្តរាគមន៍ឲ្យទាន់ពេលវេលាជូនពលករខ្មែរនៅថៃ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម