ព័ត៌មានជាតិ
បិទបណ្ដោះអាសន្នក្រុមហ៊ុន J&T សាខាខេត្តរតនគិរី បន្ទាប់ពីរកឃើញបុគ្គលិកម្នាក់ កើតជំងឺកូវីដ-១៩
(រតនគិរី)៖ យោងតាមរដ្ឋបាលខេត្តរតនគិរី បានចេញសេចក្ដីសម្រេច ស្ដីពី ការបិទជាបណ្ដោះអាសន្នក្រុមហ៊ុន J&T សាខាខេត្តរតនគិរី ដែលកម្ពុជាថ្មី ទទួលបាននៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។
ប្រការ១ ត្រូវបានបិទជាបណ្ដោះអាសន្នក្រុមហ៊ុន J&T សាខាខេត្តរតនគិរី ដែលមានអាសយដ្ឋាន តាមបណ្តោយផ្លូវជាតិលេខ៧៨ ស្ថិតនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ចាប់ពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី។
ការបិទទីតាំងជាបណ្ដោះអាសន្ននេះ គឺក្នុងគោលបំណង ដើម្បីទប់ស្កាត់ការរាលដាល នៃជំងឺកូវីដ-១៩ ក្រោយពីបានរកឃើញបុគ្គលិកក្រុមហ៊ុនម្នាក់ មានវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្ដរហ័ស នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១។
ចំពោះប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធផ្ទាល់ ឬប្រយោលជាមួយទីតាំងខាងលើ សូមអញ្ជើញមកជួប ឬជូនដំណឹង ដល់ក្រុមការងារមន្រ្ដីសុខាភិបាល របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី ដើម្បីយកសំណាកទៅធ្វើតេស្ដជាបន្ទាន់ ចាប់ពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១តទៅ៕ (ដោយ)៖ វុទ្ធ ឦសាន



-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល