ព័ត៌មានជាតិ
ថ្ងៃនេះបាត់ដំបងរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ដល់ទៅ៤៦នាក់បន្ថែម
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង នាយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា នៅក្នុងថ្ងៃទី១២នេះ ក្រុមគ្រូពេទ្យបានរកឃើញអ្នកឆ្លងកូវីដ-១៩ បន្ថែមថ្មីចំនួន៤៦នាក់ ដែលក្នុងនោះជាពលករមកពីប្រទេសថៃចំនួន៣នាក់ និងអ្នកពាក់ព័ន្ធនឹងព្រឹត្តិការសហគមន៍២០កុម្ភៈមានចំនួន៤៣នាក់ ព្រមទាំងមានអ្នកជាសះស្បើយចំនួន៣៣នាក់ផងដែរ។
រដ្ឋបាលខេត្តបាត់ដំបងបានបង្ហាញទិន្នន័យរួមឲ្យដឹងថា បើគិតមកទល់នឹងថ្ងៃទី១២ កក្កដានេះ ខេត្តបាត់ដំបង មានអ្នកផ្ទុកមេរោគកូវីដ-១៩សរុបចំនួន ១.៦២០ នាក់ មានអ្នកជាសះស្បើយសរុបចំនួន ៧៨៥ នាក់ ស្លាប់ចំនួន ១១ នាក់ និងអ្នកដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តមានចំនួន ៨២៤ នាក់៕



អត្ថបទ៖ សោ និយមរ័ត្ន

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង