ព័ត៌មានជាតិ
ផ្លូវជាតិលេខ១លែងជាតំបន់ជាយក្រុង គម្រោងបុរីធំៗប្រជែងគ្នា ហាងលក់ទំនិញតូចធំរីកព្រោងព្រាត
តំបន់ផ្លូវជាតិលេខ១ លែងក្លាយជាតំបន់ជាយក្រុងទៀតហើយ។ បន្ទាប់ពីផ្លូវជាតិលេខ១ ដែលជប៉ុនធ្វើយ៉ាងរឹងមាំរួចរាល់ទាំងស្រុង ភូមិសាស្រ្តជាប់ដងទន្លេមេគង្គក្រោមនេះ ក្លាយជាតំបន់ដ៏មមាញឹកមានហាងទំនើបៗចាប់ផ្តើមបើកហូរហែ ហើយនិយាយពីគម្រោងអភិវឌ្ឍបុរីរីកព្រោងព្រាតទាំងតូចទាំងធំ។
បុរីប៉េងហួតបឹងស្នោ

ពេលនិយាយដល់បុរីតាមផ្លូវជាតិលេខ ១ គេនឹងលើកពីបុរីប៉េងហួតបឹងស្នោមុនគេ។ បុរីប៉េងហួតបឹងស្នោ ជាគម្រោងបុរីធំជាងគេនៅលើផ្លូវជាតិលេខ ១។ មានលំនៅដ្ឋានតូចធំរាប់ម៉ឺនល្វែងបានសាងសង់ និងកំពុងសាងសង់ពង្រីកឥតឈប់ឈរ លើផ្ទៃដីរាប់រយហិកតា។
ក្នុងបុរីប៉េង ហួត លេចធ្លោគឺការរៀបចំដេគ័របរិស្ថានខាងក្នុង ធ្វើឲ្យអ្នករស់នៅបុរីមានអារម្មណ៍ស្រស់ស្រាយជាមួយបរិយាសដូចរស់នៅជាមួយធម្មជាតិ។ ប្រមូលផ្តុំដោយផ្ទះម៉ូដប្លែកៗដូចជាផ្ទះហ្សបហោស៍ វីឡាទោល វីឡាភ្លោះ និងភូមិគ្រឹះតម្លៃរាប់លានដុល្លារ ហើយនៅក្នុងបុរីមានគ្រប់សេវាកម្មប្រៀបបដូចជាកូនទីក្រុងមួយទៅហើយមានហាងលក់អាហារតូចធំ សាលារៀនជាដើម។ ជាពិសេសនោះ ម្ចាស់បុរីបានរៀបចំសួនកំសាន្ដបែបអឺរ៉ុបប្លែកមុនគេនៅស្រុកខ្មែរនៅក្នុងគម្រោងបុរីប៉េងហួតបឹងស្នោ ដែលកំពុងតែទាក់ទាញភ្ញៀវទេសចរណ៍ទាំំងខាងក្នុងបុរីនិងមកពីក្រៅទៅលេងឥតដាច់។
បុរីហាយធិកលុច្សសារី

បុរីហាយធិចលុច្សសារី ក៏ជាគម្រោងបុរីដ៏ធំមួយដែរនៅលើផ្លូវជាតិលេខ១។ បុរីហាយធិកលុច្សសារីផ្តោតសំខាន់លើការការអភិវឌ្ឍលំនៅដ្ឋានបែបប្រណិតៗសម្រាប់អ្នកមានជីវភាពលំដាប់។ បុរីនេះមានចម្ងាយត្រឹមតែជាង ៨០០ ម៉ែត្រខាងកើតស្ពានព្រះមុនីវង្ស។
បុរីមង្គលភ្នំពេញ (MK)

នៅលើផ្លូវជាតិលេខ ១ បុរីមង្គលភ្នំពេញបាន បានដាក់ចេញគម្រោងអភិវឌ្ឍបុរីពីរកន្លែង មួយនៅជិតផ្សារព្រែងឯងក្បែរផ្លូវបត់ទៅរោងចក្រ Tiger និងមួយកន្លែងទៀតកំំពុងតែអភិវឌ្ឍចម្ងាយប្រហែលជាង ៥ គីឡូម៉ែត្រពីគម្រោងទីមួយក្បែរគម្រោងកៀនស្វាយផ្សាហ្សា។
គម្រោងបុរី MK នៅលើផ្លូវជាតិលេខ១ ក្នុងខណ្ឌច្បារអំពៅ ទទួលបានការគាំទ្រពីអតិថិជនយ៉ាងច្រើន ខណៈគម្រោងមង្គលភ្នំពេញទីពីរ កំពុងកសាងលំនៅដ្ឋានរាប់ពាន់ល្វែងទៀតយ៉ាងសស្រាក់សស្រាំ គ្របដណ្តប់លើវិសាលភាពផ្ទៃដីធំទូលាយ មានទាំងសួនច្បារលំហែដ៏ប្រណិតទៀតផង។
បុរីមង្គលភ្នំពេញ មានប្រវត្តិអភិវឌ្ឍន៍លំនៅដ្ឋានជិត២ទស្សវត្ស មកទល់បច្ចុប្បន្ន បុរីមង្គលភ្នំពេញបានអភិវឌ្ឍលំនៅដ្ឋានចំនួន ៧គម្រោងធំៗ ហើយត្រូវបានគេទទួលស្គាល់លើគុណភាពសំណង់ល្អ ទីតាំងមានសក្តានុពល និងការណែនាំពីមាត់មួយទៅមាត់មួយពីសំណាក់អតិថិជន។
បុរីកៀនស្វាយផ្លាហ្សា

ជាគម្រោងក្រោមការវិនិយោគដោយសហគ្រាសកាណាឌីយ៉ា។ កៀនស្វាយផ្លាហ្សា ក្រៅពីអភិវឌ្ឍជាលំនៅដ្ឋាន ក៏មានការកសាងផ្សារលក់ដូរដ៏ធំនៅលើផ្លូវជាតិលេខ ១ តែម្តង។
ទីក្រុងរណបកោះនរា

ទីក្រុងរណបកោះនរា នឹងក្លាយជាទីក្រុងថ្មីមួយទៀតទល់មុខទីក្រុងកោះពេជ្រ ផ្នែកជ្រោយម្ចាងនៃដងទន្លេលើផ្លូវជាតិលេខ ១។ ទីក្រុងរណបថ្មីនេះ គ្រោងចាយទុនជាង ២៥០០ លានដុល្លារ គ្រោងអភិវឌ្ឍមានអគារពាណិជ្ជកម្ម អគារស្នាក់ ខុនដូ ផ្សារទំនើប សណ្ឋាគារលើផ្ទៃដីជាង ១២៥ ហិកតា។ នៅពេលនេះ ក្រុមហ៊ុនកំពុងចាក់បំពេញដីរបស់គម្រោង រួមទាំងស្ថាបនាស្ពានបេតុងខ្សែកាបចំនួន ២ ខ្សែ ដែលនឹងរួចរាល់នៅពេលឆាប់ៗខាងមុខនេះ។
គម្រោង The Palms

គម្រោងលំនៅដ្ឋាន The Palms ជាគម្រោងបែបរីសត ដ៏ប្រណីតដំបូងបង្អស់ក្នុងប្រទេសកម្ពុជា។ គម្រោងThe Palm ជាប្រភេទលំនៅដ្ឋានបែបផ្ទះវីឡាតាមជួរមាត់ទន្លេ ប្រៀបបានរីសតផ្កាយ5។
The Palms ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Oxley-Worldbridge ដែលទទួលបានជោគជ័យលើការអភិវឌ្ឍគម្រោងធំៗដូចជា The Bridge និង The Peak ជាដើម។ គម្រោងទាំងមូលមានសាងសង់វីឡា និងវីឡាប្រណីតជាង ២០០ ខ្នង ជាមួយការរៀបចំដ៏ល្អឥតខ្ចោះសម្រាប់ការរស់នៅ។
គួរបញ្ជាក់ថា តំបន់ច្បារអំពៅតាមផ្លូវជាតិលេខ ១ បានក្លាយជាតំបន់មានសន្ទុះអភិវឌ្ឍលឿនក្រៅពីគម្រោងអភិវឌ្ឍបុរីធំៗខាងលើ ក៏មានការអភិវឌ្ឍបុរីតួចធំជាច្រើនទៀតដូចជាបុរីលឹម ឈាងហាក់ បុរីសម្បត្តិមានហេង រួមទាំងអគារពាណិជ្ជកម្ម សណ្ឋាគារ ខុនដូ ធនាគារ និងកន្លែងកម្សាន្ត៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
សន្តិសុខសង្គម១៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?