Connect with us

ព័ត៌មានជាតិ

អ្នកឆ្លងជំងឺកូវីដ១៩កម្រិតស្រាលមួយរូបរៀបរាប់យ៉ាងលម្អិតពីវិធីព្យាបាលនៅផ្ទះឱ្យឆាប់ជាត្រឹមមួយសប្តាហ៍

បានផុស

នៅ

បន្ទាប់ពីមានការប្រកាសជាផ្លូវការរបស់ក្រសួងសុខាភិបាល ស្ដីពីការអនុញ្ញាតឱ្យអ្នកជំងឺកូវីដ១៩ កម្រិតស្រាល ដែលគ្រប់តាមលក្ខខណ្ឌក្រសួងកំណត់ថា អាចព្យាបាល និងមើលថែខ្លួនឯងនៅតាមផ្ទះបាន គិតមកទល់ពេលនេះ មានទិន្នន័យអ្នកជំងឺកូវីដកម្រិតស្រាល កំពុងសម្រាកព្យាបាលតាមផ្ទះសរុបប្រមាណ ១,០៣៣ នាក់ និងមានអ្នកជាសះស្បើយប្រមាណ ២៦៨ នាក់។ នេះបើតាមការបញ្ជាក់របស់លោក ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្ងៃនេះ កម្ពុជាថ្មី សូមលើកយកនូវបទពិសោធន៍ផ្ទាល់របស់អ្នកជំងឺកូវីដ១៩ កម្រិតស្រាលមួយរូប ដែលគាត់បានសំងំព្យាបាលជំងឺកូវីដ១៩ នៅផ្ទះដោយខ្លួនឯង ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល រហូតជាសះស្បើយ។

លោក ប.ស មានវ័យ ៣១ឆ្នាំ ជាបុគ្គលិកបម្រើការងារនៅក្រុមហ៊ុនឯកជនមួយ ក្នុងរាជធានីភ្នំពេញ បានរៀបរាប់ថា កាលពេលលោកឆ្លងកូវីដ លោកមិនបានដឹងខ្លួនថាឆ្លងមកពីប្រភពណាទេ ព្រោះរូបលោកច្បាស់ថា មួយរយៈនេះ លោកមានការប្រយ័ត្នខ្ពស់បំផុត មិនដែលដើរប្រាស្រ័យទាក់ទងជាមួយអ្នកខាងក្រៅ ឬមានការជួបជុំណាមួយឡើយ។ ប៉ុន្តែលោក ដាក់ការសង្ស័យជាបឋមថា អាចឆ្លងមកពីលោក ធ្លាប់ប្រើប្រាស់សេវាដឹកជញ្ជូន ក៏ថាបាន។

រូបតំណាង

លោក ប.ស រំលឹកថា កាលពីថ្ងៃទី០១ មិថុនា ២០២១ លោកចាប់ផ្ដើមមានអាការៈអត់ស្រួលខ្លួន ស្រៀវស្រាញ អមដោយអាការៈឡើងកម្ដៅ ៣៨ ទៅ ៣៩ អង្សាសេ ក្ដៅភ្នែក ឈឺចាប់ពេញរាងកាយ និងរាគផងដែរ។ រោគសញ្ញាមួយផ្សេងទៀត ដែលធ្វើឱ្យលោកពិបាកទ្រាំ គឺឈឺក្បាលខ្លាំង ខុសធម្មតា និងពិបាកទ្រាំក្នុងខ្លួន ប៉ុន្តែពេលនោះ លោកដាក់ការសង្ស័យថា អាចកើតជំងឺគ្រុនឈាមច្រើនជាង ហើយបញ្ហារាគ លោកថា អាចមកពីបញ្ហាញ៉ាំអាហារខុសតែប៉ុណ្ណោះ។
ចូលដល់ថ្ងៃទី០៤ មិថុនា លោកក៏សម្រេចចិត្តទៅរកសេវាព្យាបាល នៅគ្លីនិកឯកជនមួយកន្លែងក្នុងរាជធានីភ្នំពេញ។ គឺនៅពេលនោះហើយ ដែលលោកត្រូវបានខាងមន្ទីរពេទ្យឯកជន ធ្វើតេស្តសំណាក (ល.ខ របស់ពេទ្យតម្រូវឱ្យធ្វើតេស្តមុនពិនិត្យជំងឺ) ហើយក៏រកឃើញថា លោកមានវិជ្ជមានកូវីដ១៩។

ក្រោយពេលដឹងលទ្ធផលវិជ្ជមានកូវីដភ្លាម លោកមានអារម្មណ៍ថាភ្ញាក់ផ្អើល ប៉ុន្តែមិនតក់ស្លុតទេ ព្រោះរូបលោក តែងតែស្រាវជ្រាវ និងអានឯកសារច្រើនជុំវិញ ព័ត៌មាន ស្ដីពីបច្ចុប្បន្នភាពជំងឺកូវីដ១៩នេះ អស់រយៈជិត ២ឆ្នាំ ជាពិសេសលោកក៏បានទទួលវ៉ាក់សាំងការពារកូវីដចំនួន មួយដូសរួចមកហើយផងដែរ។

អ្វីដែលលោកធ្វើដំបូងបំផុត ក្រោយពេលដឹងថាខ្លួនវិជ្ជមានកូវីដ១៩ លោកព្យាយាមដាក់ខ្លួនឱ្យនៅដាច់ដោយឡែក ដោយឱ្យខាងគ្លីនិកផ្សំថ្នាំព្យាបាលកូវីដនៅផ្ទះតាមការណែនាំរបស់ក្រសួង ហើយត្រឡប់មកផ្ទះវិញភ្លាម។ពេលត្រឡប់មកដល់ផ្ទះ លោកចាប់ផ្ដើមទូរស័ព្ទទៅប្រឹក្សាយោបល់ជាមួយបុគ្គលិកជំនាញរបស់ក្រសួងសុខាភិបាល។ បន្ទាប់ពីប្រឹក្សាយោបល់រួច ខាងមន្ត្រីជំនាញប្រាប់ថា លក្ខខណ្ឌរបស់លោក អាចសម្រាកព្យាបាលកូវីដដោយខ្លួនឯងនៅផ្ទះបាន។

អំឡុងពេលនោះ លោកបានធ្វើតាមការណែនាំរបស់ក្រសួងយ៉ាងខ្ជាប់ខ្ជួនជាទីបំផុត។ សម្រាកឱ្យបានគ្រប់គ្រាប់ ហាត់ប្រាណជាប្រចាំ ញ៉ាំអាហារសំបូរជីវជាតិ ផឹកទឹកក្ដៅឱ្យបានច្រើន ជាពិសេសដាក់ខ្លួនឱ្យនៅដាច់ដោយឡែក និងមានការទុកដាក់សំរាមផ្ទាល់ខ្លួន យ៉ាងប្រុងប្រយ័ត្នជាទីបំផុត។

រូបតំណាង

ជាលទ្ធផល ក្រោយបង្កើតទម្លាប់ព្យាបាលជំងឺផ្លូវដង្ហើមនេះ ដោយខ្លួនឯងនៅផ្ទះ អស់រយៈពេល ៧ថ្ងៃ លោក ប.ស ចាប់ផ្ដើមកត់សម្គាល់ឃើញថា ចាប់ផ្ដើមធូរស្រាល ស្រឡះខ្លួនមែនទែន។ ក្នុងរយៈពេលប្រឹងប្រែងព្យាបាលខ្លួនឯង ១សប្តាហ៍ពេញ លោកក៏បានធ្វើតេស្តសំណាក ឃើញលទ្ធផលអវិជ្ជមាន។ លោកក៏បន្តអនុវត្តន៍វិធីសាស្ត្រព្យាបាលខ្លួនឯងពេញមួយសប្តាហ៍ទៀត ចូលដល់ថ្ងៃទី១៤ លោកធ្វើតេស្តម្ដងទៀត លទ្ធផលអវិជ្ជមានជាលើកទី២។ ក្រោយមកលោក ក៏បន្តដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃទៀត ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ខាងក្រោមនេះ គឺជាបទពិសោធន៍ផ្ទាល់របស់ ប.ស ជុំវិញការព្យាបាលកូវីដ១៩ បានជោគជ័យដោយខ្លួនឯងនៅផ្ទះ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អ្នកជំនាញ និងឯកសារយោងអន្តរជាតិជាច្រើនផ្សេងទៀត ដែលលោកបានស្វែងយល់ដោយខ្លួនឯង។

១៖ ព្រឹកឡើងភ្ញាក់ញាំអាហារពេលព្រឹក (រកអាហារប៉ូវៗ)

២៖ ១៥ នាទី ក្រោយញាំថ្នាំ Paracetamol 1000mg បើមានក្អកញាំ Bisolvon 1គ្រាប់ រួចហើយញាំវីតាមីនសុី ១គ្រាប់ដាក់ក្នុងទឹកមួយកែវ ។

៣៖ព្យាយាមធ្វើចលនាដើរចេញក្រៅរកខ្យល់អាកាសបរិសុទ្ធ

៤៖ កន្លះម៉ោងក្រោយងូតទឹកក្តៅ ខ្ពុលមាត់នឹងទឹកអំបិល

៥៖ ក្រោយងូតទឹករួច រកទឹកផ្លែឈើស្រស់ញាំ ដែលសំបូរសារធាតុវីតាមីនសុី វីតាមីនចិញ្ចឹម(ក្រូច ឬប៉ម)

៦៖  សំរាកគេងឱ្យបានច្រើន

៧៖ ថ្ងៃត្រង់ភ្ញាក់ញាំអាហារថ្ងៃត្រង់ រួចញាំថ្នាំ Paracetamol 1000mg និងញាំ Bisolvon 1គ្រាប់

៨៖ អាហារថ្ងៃត្រង់រួច ព្យាយាមធ្វើចលនាដើរចេញក្រៅរកខ្យល់អាកាសបរិសុទ្ធ

៩៖ កន្លះម៉ោងក្រោយញាំទឹកក្រូចឆ្មា ឬទឹកក្តៅលាយទឹកឃ្មុំ

១០៖ សម្រាកគេង

១១៖ ភ្ញាក់ម៉ោង៤ ហាត់ប្រាណអោយបែកញើស

១២៖ ញាំអាហារពេលល្ងាច ញាំទឹកក្តៅក្រូចឆ្មាទឹកឃ្មំ

១៣៖ កន្លះម៉ោងក្រោយញាំថ្នាំ Paracetamol 1000mg និងញាំ Bisolvon 1គ្រាប់ និងZyrtec ១គ្រាប់

១៤៖  ងូតទឹកក្តៅ ខ្ពុលមាត់នឹងទឹកអំបិល

១៥៖ សមាធិ ហើយគេង

បញ្ជាក់៖

១៖ ព្យាយាមញាំទឹកក្តៅចន្លោះ៣ទៅ៥លីត្រ

២៖ សំរាកគេងឱ្យបានច្រើន ញាំអាហារដែលមានជីវជាតិបំប៉ន

៣៖ ថ្នាំ៥ម៉ោងញាំម្តង ។

រូបតំណាង

ជាចុងក្រោយ លោក ប.ស បានចែករំលែកបទពិសោធន៍បន្ថែមដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូបថា សូមបងប្អូនត្រូវតែចាំឱ្យច្បាស់ថា ការចាក់វ៉ាក់សាំង គឺជាអាវក្រោះការពារបុគ្គលគ្រប់រូប មិនឱ្យពេលឆ្លងកូវីដធ្ងន់ធ្ងរ ឬស្លាប់ តែមិនមែនមានន័យថា ចាក់វ៉ាក់សាំងលែងឆ្លងកូវីដទេ។ ប្រសិន បើពួកគាត់ជាមនុស្សដែលមានប្រព័ន្ធភាពស៊ាំខ្សោយ ឬមនុស្សងាយប្រឈម ដូចជាវ័យចំណាស់ ឬកូនក្មេង ទៀតនោះ អត្រាឆ្លងនឹងប្រឈមកាន់តែខ្ពស់។

ដូច្នេះលោកថា វិធានសុខាភិបាល ៣ការពារ និង៣កុំ ឧស្សាហ៍លាងដៃ ពាក់ម៉ាស់ រក្សាគន្លាតសង្គម កុំទៅកន្លែងមានការជួបជុំ ទើបជាវិធានការដ៏មានប្រសិទ្ធភាពតែមួយគាត់ ជួយឱ្យគ្រប់គ្នាជៀសផុតពីការឆ្លងវីរុសកូវីដ-១៩ បាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍២៦ នាទី មុន

តុលាការកាត់ទោសបុរសស្រវឹងបើករថយន្តបុកមនុស្សស្លាប់៤នាក់នៅស្ពានអាកាសឬស្សីកែវ  ឱ្យជាប់ពន្ធធនាគា៥ឆ្នាំ

ព័ត៌មានជាតិ៤៦ នាទី មុន

លោក លី ធុជ៖ សម្ដេចធិបតី ជាមេដឹកនាំសកម្មក្នុងការអំពាវនាវឱ្យបណ្តាប្រទេសនានាគាំទ្រដល់អនុសញ្ញាអូតាវ៉ា

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី ឱ្យអាជ្ញាធរ និងកងកម្លាំងមើលថែទ្រព្យសម្បត្តិពលរដ្ឋដែលទៅស្រុកកំណើតក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ខេមរ: សិរីមន្ត នាំយកសម្លៀកបំពាក់ខ្មែរដោយរំលេចនូវរូបអង្គរវត្ត ស៊ីក្លូ និងរទេះគោ ទៅសម្តែងនៅអាមេរិក

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរខេត្តក្រចេះ ត្រៀមទីទួលសុវត្ថិភាព​១១៧​កន្លែង សម្រាប់ជម្លៀសពលរដ្ឋពីគ្រោះទឹកជំនន់

Sokha Hotels

ព័ត៌មានពេញនិយម