Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អបអរសាទរលោក ណុប មាន អាយុ ៧០ឆ្នាំ ដែលទទួលបាននូវការចាក់វ៉ាក់សាំងទី៥លាន

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារអបអរសាទរ ដល់បុរសវ័យចំណាស់អាយុ៧០​ម្នាក់ ដែលទទួលបាននូវការចាក់វ៉ាក់សាំងទី៥លាន នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរនៅលើទំព័រហ្វេសប៊ុកថា «សូមអបអរសាទរចំពោះបងប្រុសឈ្មោះ ណុប មាន អាយុ៧០ឆ្នាំជាកសិករ រស់នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលទទួលបាននូវការចាក់វ៉ាក់សាំងទី៥លាន នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា លោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចាក់វ៉ាក់សាំង​ទូទាំង​ប្រទេស​ នឹងនាំយកថវិកាចំនួន​១០លានរៀលព្រមទាំងសម្ភារៈផ្សេងទៀត ដែលជាជំនួយឧបត្ថម្ភទៅប្រគល់ជូលោក ណុប មាន ដោយផ្ទាល់។

ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាល បានអរគុណបងប្អូនជនរួមជាតិ ដែលបានចូលរួមប្រយុទ្ធប្រឆាំងកូវីដ-១៩ តាមរយៈការទទួលយកការចាក់វ៉ាក់សាំង ដើម្បីការពារខ្លួននិងក្រុមគ្រួសារ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានសូមកោតសរសើរក្រុមគ្រូពេទ្យ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមចាក់វ៉ាក់សាំងជូនប្រជាជនយើង ដែលមកដល់ពេលនេះ យើងចាក់បាន៥០ភាគរយ នៃចំនួនប្រជាជនដែល នឹងត្រូវចាក់១០លាននាក់៕ (ដោយ)៖ ឃួន សុភ័ក្រ

 

 

 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម