Connect with us

ព័ត៌មានជាតិ

វ៉ាក់សាំងចិនពីរប្រភេទ បានចូលក្នុងបញ្ជីឈ្មោះនៃគម្រោង COVAX

បានផុស

នៅ

ស្ថានទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា វ៉ាក់សាំងស៊ីណូហ្វាម និងវ៉ាក់សាំងស៊ីណូវ៉ាក់ បានចូលក្នុងបញ្ជីឈ្មោះ នៃយន្តការកូវ៉ាក់ (COVAX)។

នៅថ្ងៃទី ១២ ខែកក្កដា សម្ព័ន្ធថ្នាំបង្ការសកល(GAVI)បានប្រកាសថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញមុន (Pre Order)ជាមួយក្រុមហ៊ុន China National Pharmaceutical Group Corporation និងក្រុមហ៊ុន Sinovac Biotech។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានទូតចិនប្រចាំកម្ពុជា បញ្ជាក់ថា “វ៉ាក់សាំងចិនស៊ីណូហ្វាមនិងវ៉ាក់សាំងចិនស៊ីណូវ៉ាក់បានចូលក្នុងបញ្ជីឈ្មោះនៃយន្តការCOVAX និងព្រមទាំងអាចផ្គត់ផ្គង់វ៉ាក់សាំងជូនដល់យន្តការ COVAX ដើម្បីប្រើប្រាស់ក្នុងកិច្ចទប់ស្កាត់ជំងឺវីរុសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដោយចាប់ពីខែកក្កដានេះតទៅ”។

យោងតាមកិច្ចព្រមព្រៀងខាងលើ ក្រុមហ៊ុនចិនទាំងពីរនេះនឹងផ្គត់ផ្គង់វ៉ាក់សាំងកូវីដចំនួន១១០លាន ដូសទៅកាន់យន្តការ COVAX មុនចុងខែតុលាឆ្នាំនេះ នឹងបន្តផ្គត់ផ្គង់រយៈពេលវែងជាបន្តបន្ទាប់។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនចិនទាំងពីរនេះជាមួយនឹងសម្ព័ន្ធGAVI ជាការបង្ហាញពីលក្ខណៈសំខាន់នៃការអនុវត្តសកម្មភាពជាក់ស្តែងរបស់ចិនក្នុងការចាត់ទុកវ៉ាក់សាំងជា“ផលិតផលសាធារណៈ”៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម