ព័ត៌មានជាតិ
លោក ផៃ ស៊ីផាន សំណូមពរអ្នកសារព័ត៌មាន ត្រូវបែងចែកឲ្យដាច់ ក្នុងការផ្សព្វផ្សាយរវាងរឿងបុគ្គលភាព និងអង្គភាព ឬស្ថាប័ន
អ្នកនាំពាក្យរាជរដ្ឋាភិបាល បានសំណូមពរអ្នកសារព័ត៌មាន ត្រូវបែងចែកឲ្យដាច់ពីគ្នា ក្នុងការផ្សព្វផ្សាយរវាងរឿងបុគ្គលភាព និងអង្គភាព ឬស្ថាប័ន។ ការសំណូមពរនេះ គ្រាដែលមានការផ្សព្វផ្សាយព័ត៌មាន អំពីហេតុការណ៍ ឬព្រឹត្តិការណ៍អ្វីមួយ ដែលជាបញ្ហាបុគ្គល តែបែរជាផ្សារភ្ជាប់ទៅនឹងតួនាទី ឬមុខងារនៅក្នុងអង្គភាព-ស្ថាប័នសាធារណៈទៅវិញ។
លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោក នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះថា តាមការអង្កេតរបស់លោក តែងតែឃើញមានការផ្សព្វផ្សាយព័ត៌មាន ស្ដីពី ឧបទ្ទវហេតុណាមួយ ដែលជាបញ្ហាបុគ្គល ដោយផ្សារភ្ជាប់ទៅនឹងតួនាទី ឬមុខងារនៅក្នុងអង្គភាព-ស្ថាប័នសាធារណៈ ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរបស់អង្គភាព-ស្ថាប័ន ដែលមានកាតព្វកិច្ចត្រូវបំពេញការងារ របស់រាជរដ្ឋាភិបាល។ ដ្បិតថា សកម្មភាពរបស់បុគ្គលនោះ ពុំមានពាក់ព័ន្ធនឹងអង្គភាព-ស្ថាប័ន។
លោក ផៃ ស៊ីផាន បានសរសេរបន្តថា «លើសពីនេះទៀតសោត ចំពោះការផ្សព្វផ្សាយមួយចំនួនទៀត ថែមទាំងបានដាក់បន្ទុកបុគ្គលបង្កហេតុ ហួសពីបទចោទរបស់សមត្ថកិច្ចជំនាញ (នគរបាល ឬតុលាការ) ដែលជាការរំលោភលើសិទ្ធិ កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់បុគ្គលផងដែរ។ អាស្រ័យហេតុដូចនេះ ជាសំណូមពរ សូមអ្នកសារព័ត៌មានមេត្តាបែងចែកឲ្យដាច់ ក្នុងការផ្សព្វផ្សាយរវាងរឿងបុគ្គលភាព និងអង្គភាព ឬស្ថាប័ន»៕ (ដោយ)៖ ឃួន សុភ័ក្រ



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ