Connect with us

ព័ត៌មានជាតិ

ពលករខ្មែរនៅប្រទេសជប៉ុនជិត២០០នាក់ ទទួលអំណោយពីសប្បុរសជនអំឡុងពេលវិបត្តិកូវីដ

បានផុស

នៅ

ដើម្បីជាការចូលរួមចែករំលែកក្តីស្រលាញ់ និងដោយមើលឃើញពីការលំបាកអំឡុងពេលជំងឺកូវីដ-១៩ កំពុងតែវាយលុកបន្តបន្ទាប់នោះ បងប្អូនពលករខ្មែរប្រមាណ២០០នាក់នៅប្រទេសជប៉ុនទទួលបានអំណោយពី«កម្មវិធីកូនចិនសប្បុរសធម៌ »។

ក្នុងពិធីចែកអំណោយនិងជួបពិភាក្សានេះ គេឃើញបងប្អូនដែលជាពលករខ្មែរដែលកំពុងបំពេញការងារនៅប្រទេស​ជប៉ុនបានសម្តែងនូវភាពកក់ក្តៅ និងរីករាយក្នុងចិត្តដែលបានការយកចិត្តទុកដាក់ពីសំណាក់សប្បុរសជននៅទីនោះ បានមើលឃើញពីការខ្វះខាតអំឡុងពេលគ្រាលំបាកដែលនៅឆ្ងាយប្រទេសកំណើតទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះកម្មវិធីកូនចិនសប្បុរសធម៌នេះ គឺជាការផ្តួចផ្តើមគំនិតឲ្យកើតឡើងពីសំណាក់លោក យ៉ន សុភ័ក ហៅ កូនចិន ជាម្ចាស់ជំនួយហាងគ្រឿងទេស Oizumi( ហាងចែម៉ុច និងចែនី) លោក ហែម ស៊ីថៃ ជាប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍ សាខាប្រទេសជប៉ុន ។

បើតាមអ្នករៀបចំកម្មវិធីបានលើកឡើងថា នេះសបញ្ជាក់ថា ជាការសហការស្រឡាញ់ជនរួមជាតិ ទោះក្នុងកាលៈ​ទេសៈណាក៏ត្រូវតែឱបក្រសោបគ្នា ខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរ។ អំណោយដែលទទួលបានពីលោកកូនចិនផ្តល់ជូនរួមមាន,អង្ករ២៧០ គីឡូ ,មី២៧០កញ្ចប់ ត្រីខ កំប៉ុង៣០០កំប៉ុង ប្រេង ខ្យងដបធំ១០០ដប,ម៉ាស់ចំនួន១៦៥០ទឹកត្រី៥៤ ដប,ប៊ីចេង៥០០ក្រាម ទឹកសុទ្ឋ៦០ដប។

ក្រៅពីនោះក៏មានមូនិធិ សុខមាលភាពអាសុី បានចូលរួមផ្តល់នូវអំណោយទាំងនោះដែរ។យ៉ាងណាគេរំពឹងថាបងប្អូនខ្មែរនៅទីនោះពិតជាអាចដោះ ស្រាយបានមួយគ្រានូវអ្វីដែលចាំបាច់ហើយបានរបស់ប្រើអំឡុងពេលកំពុងទប់ស្កាត់​កូវីដ-១៩​ផងដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម