ព័ត៌មានជាតិ
ពលរដ្ឋក្នុងខេត្តឧត្ដរមានជ័យ ចំនួន៤,៥៦៩ នាក់ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ គិតត្រឹមថ្ងៃទី១២ កក្កដា នេះ
បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់វ៉ាក់សាំងសម្រាប់ចាក់ដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តឧត្ដរមានជ័យ រួចមក គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ប្រជាពលរដ្ឋចំនួន៤,៥៦៩ នាក់ ស្រីចំនួន ២,៣៤៧ នាក់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១រួចរាល់។ ដោយឡែកប្រជាពលរដ្ឋដែលគ្រូពេទ្យមិនអនុញ្ញាតចាក់ឱ្យ មានចំនួន១១៦នាក់ ស្រី ៧៦នាក់ ដោយសារពួកគាត់មានបញ្ហាសុខភាព។
សូមបញ្ជាក់ថា សម្រាប់ជំហ៊ានទី១ នៃការចាក់វ៉ាក់សាំងកូវីដ-១៩ មានបីក្រុង-ស្រុកគឺ នៅស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ និងក្រុងសំរោង ដែលមានទីតាំងដូចខាងក្រោម៖
-ស្រុកអន្លង់វែង មានចំនួន៦ ទីតាំង : ១.វត្តជ័យទឹកជុំ (វត្តអន្លង់វែង), ២.វត្តជ័យរុក្ខារាម (វត្តថ្លាត),៣.វត្តទួលទ្រាសមានជ័យ(វត្តទួលទ្រាស), ៤.សាលាបឋមសិក្សាគោកសំព័រ, ៥.សាលាបឋមសិក្សាត្រពាំងប្រិយ៍, ៦.វត្តប្រាសាទមុន្នីសែនជ័យ។
-ស្រុកត្រពាំងប្រាសាទ មានចំនួន៨ ទីតាំង : ១.សាលាបឋមសិក្សាត្រពាំងប្រាសាទ, ២.អនុវិទ្យាល័យអូរក្រូច, ៣.សាលាបឋមសិក្សាដីក្រហម, ៤.សាលាបឋមសិក្សាស្រែល្អ, ៥.សាលាឃុំអូរស្វាយ, ៦.វត្តប្រាសាទសន្តិភាព (វត្តទំនប់ដាច់), ៧.សាលាបឋមសិក្សាពពេល, ៨.សាលាបឋមសិក្សាអភិវឌ្ឍន៍។
-ក្រុងសំរោង មានចំនួន ៨ ទីតាំង : ១.ក្នុងបរិវេណសាលាក្រុងសំរោង, ២.វត្តប្រាសាទរាជាសំរោង, ៣.វត្តជម្ពូវ័ន្តចូកគ្រួស, ៤.វត្តព្រឹក្សារាមខ្ទុំ, ៥.វត្តពុទ្ធារាមគុជសារមានរិទ្ធិ (វត្តគោកភ្លុក), ៦.វត្តគិរីមង្គល, ៧. វត្តជ័យមង្គលស្បូវ, ៨.វត្តប្រិយ៍មង្គលារាម (វត្តបន្សាយរាក់)។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ជ្រាប និងចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយស្ម័គ្រចិត្តនៅតាមទីតាំង និងកាលបរិច្ឆេទ ដែលបានកំណត់ខាងលើ ដោយសូមភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ/លិខិត ឆ្លងដែន ឬសំបុត្រកំណើត សេចក្តីចម្លងសំបុត្រកំណើត ឬលិខិតស្នាក់នៅ ឬសៀវភៅគ្រួសារ ឬ ប័ណ្ណការងារមកជាមួយកុំបីខាន។ទន្ទឹមនឹងការទទួលបានការចាក់វ៉ាក់សាំងនេះ រដ្ឋបាលខេត្តក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្តឧត្ដរមានជ័យ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ដែលបានរៀបចំ និងបានចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋក្នុងខេត្តឧត្ដរមានជ័យនាពេលនេះ៕
អត្ថបទ ៖ ចាន់ ធី
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង