Connect with us

ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យ​ ពង្រីក​មណ្ឌល​ច​ត្តា​ឡី​ស័ក​ និង​ កន្លែង​ព្យាបាល​​ ក្រោយ​ពលករ​មកពី​ថៃ​កើន​ឡើង

បានផុស

នៅ

​ខេត្តបន្ទាយមានជ័យ​ បាន​រៀប​ចំ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ និង​កន្លែង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩​ កម្រិត​ស្រាល​បន្ថែម​ទៀត​ ក្រោយ​ពលករ​ខ្មែរ​វិលត្រឡប់​មកពី​ថៃ​ មានការ​កើន​ឡើង​ជា​បន្ត​បន្ទាប់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់​ស្តែង​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០២១ លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​ទីតាំង នៅ​សាលាបឋមសិក្សា​ថ្មពួក និង វិទ្យាល័យ​ថ្មពួក ក្នុងស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ដើម្បី​រៀបចំ​ទៅជា​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ និង​បន្ត​ពិនិត្យមើល​ទីតាំង​វិទ្យាល័យ​ខ្លា​កូន ក្នុង​ក្រុង​សិរីសោភ័ណ រៀបចំ​ជា​មណ្ឌល​ព្យា​បាល​អ្នកជំងឺ​កូ​វីដ​១៩ កម្រិត​ស្រាល​។

​ក្នុងឱកាស​នោះ អភិបាលខេត្ត​បន្ទាយមានជ័យ បាន​គូសបញ្ជាក់ថា​« ដោយសារ​ស្ថានភាព​បងប្អូន​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ត្រឡប់​មកពី​ប្រទេស​ថៃ មាន​ចំនួន​កើនឡើង​។ ដូច្នេះ​ក្នុងនាម​អាជ្ញាធរខេត្ត គណៈកម្មាការ​ខេត្ត​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ បន្តធ្វើ​ការរៀបចំ​បន្ថែ​ម​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក ដើម្បី​សម្របសម្រួល​ដាក់​ធ្វើ​ច​ត្តា​ឡី​ស័ក​បងប្អូន​ប្រជាពលរដ្ឋ ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​វិធានការ​សុខាភិបាល​»​។

​ជាមួយគ្នា​នោះ លោក អភិបាលខេត្ត​ក៏បាន​ណែនាំ​ក្រើនរំលឹក​ដល់​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​ឃុំ ក្រុមការងារ​ចម្រុះ​កងកម្លាំង ត្រូវ​បន្ត​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការ​ពិនិត្យ គ្រប់គ្រង​បងប្អូន​ក្នុង​មណ្ឌល​ឲ្យ​បានល្អ ត្រឹមត្រូវ ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩៕

អត្ថបទ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១០ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម