ព័ត៌មានជាតិ
រថយន្តធុនធំបុកគោយន្តកន្ត្រៃយ៍ពេញទំហឹង បង្កឲ្យមនុស្ស៨នាក់របួសធ្ងន់ស្រាល
បាត់ដំបង ៖ មនុស្សប្រុសស្រីចំនួន៨នាក់បានរងរបួសធ្ងន់ស្រាល ខណៈមានករណីចរាចរណ៍មួយបានកើតឡើងបង្កដោយរថយន្តដឹកទំនិញធុនធំ១គ្រឿងបុកជាមួយគោយន្តកន្ត្រៃយ៍លើកំណាត់ផ្លូវជាតិលេខ៥។
លោកវរសេនីយ៍ឯក គឹម ឡុង អធិការនគរបាលស្រុកមោងឫស្សីបានប្រាប់ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង០១:១៥នាទីរំលងអធ្រាត្រ ថ្ងៃទី១១ឈានចូលថ្ងៃទី១២ខែកក្កដាឆ្នាំ២០២១តាមបណ្តោយផ្លូវជាតិ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២២៣.២២៤ឋិតក្នុងក្រុមទី១១ ភូមិថ្នល់បត់ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សីខេត្តបាត់ដំបង។
លោកអធិការបន្តថា មុនពេលកើតហេតុគេឃើញរថយន្ត១គ្រឿងម៉ាកFUSOប្រភេទដឹកទំនិញពណ៌ស ពាក់ស្លាកលេខភ្នំពេញ៣A-៩៩២៤ ទំនងម្ចាស់ងងុយដេកក៏រ៉េចង្កូតទៅបុកគោយន្តកន្ត្រៃយ៍ពេញទំហឹង ខណៈដែលធ្វើដំណើរបញ្ច្រាសទិសគ្នាពីខេត្តបាត់ដំបងឆ្ពោះទៅកាន់ទីក្រុងភ្នំពេញបណ្តាលឲ្យភាគីទាំងអស់ប៉ើងធ្លាក់ផ្លូវចាក់អ្នកធ្វើដំណើររាយប៉ាយពេញប្រឡាយតែម្តង។
គ្រោះថ្នាក់នេះបណ្តាលឲ្យអ្នកជិះគោយន្តកន្ត្រៃយ៍ដែលមានគ្នាចំនួន០៧នាក់បានរងរបួសធ្ងន់និងស្រាលក្នុងនោះមានកូនតូចម្នាក់ផងតែមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរទេ រួមនឹងអ្នកបើកបរឈ្មោះអេង.ឃីមភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិទួលរកា ឃុំឫស្សីក្រាំង ស្រុកមោងឫស្សីរងរបួសធ្ងន់ហើយអ្នករួមដំណើរចំនួន៣នាក់ក្នុងចំណោមអ្នកទាំង៧នាក់បានរងរបួសធ្ងន់ធ្ងរ។
សមត្ថកិច្ចបញ្ជាក់ថា ក្រោយកើតហេតុភ្លាមៗនោះ អ្នកបើកបររថយន្តFUSOបានរត់គេចខ្លួនបាត់ស្រមោលហើយអ្នករងគ្រោះខាងលើកំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក ចំណែករថយន្តបង្កនិងគោយន្តកន្ត្រៃយ៍រងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំបន្តនីតិវិធី៕
ដោយ ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង