Connect with us

ព័ត៌មានជាតិ

ការ​ប្រជែង​ភូមិសាស្ត្រ​នយោបាយ​របស់​មហាអំណាច និង​ការ​ផ្ទុះឡើង​នៃ​ជំងឺ​កូ​វីដ​១៩ កំពុងតែ​ញាំញី​ពិភពលោក

បានផុស

នៅ

នេះ​ជា​ការ​លើកឡើង នៅក្នុង​សេចក្តី​ថ្លែង ការណ៍​របស់លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះ​រា ជាណា​ចក្រ​កម្ពុជា នៅក្នុង​សន្និសីទ នៃ​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ ស្តីពី “​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ នៅ​ចំណុច នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ពហុភាគី​ក្នុងការ​ឆ្លើយតប ទៅនឹង​ការ​ប្រឈម​ពិភពលោក​” នៅ​ថ្ងៃទី ១៣ និង​ទី​១៤ ខែកក្កដា ឆ្នាំ​២០២១​។

​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​លើកឡើងថា “​នាពេល​បច្ចុប្បន្ន ក្នុង ចំណោម​បញ្ហា​ប្រឈម​សំខាន់ៗ ដែល​កំពុង​ញាំញី​ពិភពលោក ក្នុង​រយៈពេល​០២ ឆ្នាំ​ចុង​ក្រោយនេះ រួម​នឹង​ការប្រណាំង ប្រជែង​ភូមិសាស្ត្រ​នយោបាយ​របស់​មហាអំណាច ការផ្ទុះ​ឡើង​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​១៩ ដ៏​កាច​សាហាវ គឺជា​ដំណាក់កាល​ដ៏​អាក្រក់​បំផុត នៃ​វិបត្តិ​ផ្នែក​សុខភាព សេដ្ឋកិច្ច​-​សង្គមកិច្ច និង​មនុស្សធម៌​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាម​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កម្ពុជា​ជឿជាក់​យ៉ាង​មុតមាំ​ថា ក្នុងការ​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​ជា​សកល​ទាំងនេះ ការខិតខំ​ប្រឹងប្រែង​កិច្ច​សហ​ប្រតិ ប​ត្តិ​ការ​ពហុភាគី គួរតែ​ត្រូវបាន​បញ្ចូល​ជា​មូលដ្ឋាន នៅក្នុង​ប្រព័ន្ធ​បទបញ្ញត្តិ​នានា ដោយ​ស្របតាម​គោលការណ៍​បាន​ឌុ​ង សេចក្តីថ្លែងការណ៍​បា​គូ​ឆ្នាំ​២០១៩ និង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​។

លោក​បន្តថា ខណៈដែល​សហគមន៍​អន្តរជាតិ​ព្យាយាម​ជម្នះ​ផលប៉ះពាល់​នៃ​ជំងឺ​រាតត្បាត យើង​ត្រូវ​ពង្រឹង​គុណ​តម្លៃ​នៃ​ពហុភាគី​និយម និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​ធានា​ឱ្យ​ប្រទេស​ទាំងអស់​ទទួលបាន​វ៉ាក់សាំង និង​ឧ​បករណ៍​វេជ្ជសាស្ត្រ ដោយ​គ្មាន​ការរារាំង និង​ប្រកបដោយ​សមភាព​។ ភាពចាំបាច់​នេះ មាន​សារៈសំខាន់​ណាស់ ក្នុងការ​ធ្វើឱ្យ​ប្រទេស​ជា​សមាជិក​ចលនា​មិន​ចូលបក្ស​ស​ម្ព័​ន្ឋ ដើរ​លើ​មាគ៌ា​ស្តារ​សេដ្ឋកិច្ច​របស់ខ្លួន​ឡើងវិញ​។ ពាក់ព័ន្ធ​នឹង​គ្រោះមហន្តរាយ​ដោយ​ធម្មជាតិ និង​ពី​អាកាសធាតុ ការ​ប្រឈម​នានា​ដែល​យើង​កំពុង​ជួបប្រទះ ត្រូវការ​ចាំបាច់​នូវ​វិធីសាស្ត្រ​រួមមួយ ដែល​កើតចេញពី​ការ​សាមគ្គីភាព ការប្តេជ្ញាចិត្ត​ដោយ​មិន​គិតពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​ស្មារតី​មនុស្សធម៌​។ នៅក្នុង​បរិបទ​នេះ កិច្ចការ​នៃ​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ មាន​សារៈ សំខាន់បំផុត ក្នុងការ​សម្រេច​ឱ្យបាន​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​វិបុលភាព​សម្រាប់​មនុស្ស​ទាំង​ពួ​ង​។

​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន​លើកឡើង​ទៀតថា ការទាក់ទាញ​ការវិនិយោគ​ផ្នែក​បច្ចេកវិទ្យា​នៅក្នុង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និង​សុខាភិបាល នឹង​ជួយ​ជំរុញ​ដល់​កំណើនសេដ្ឋកិច្ច​។ ចំពោះ​កម្ពុជា មានតែ​នៅក្នុង​ក្របខ័ណ្ឌ​នៃ​ពហុភាគី​និយម​ពិតប្រាកដ​មួយ​ប៉ុណ្ណោះ ដែល​សហគមន៍​អន្តរជាតិ​នឹង​អាច​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​សំខាន់ៗ​ទាំងនេះ​បាន​។ ការ​គ្រាន់តែ​រៀបរាប់​ពី​ពហុភាគី និយម​ដើម្បី​ផលប្រយោជន៍​ខ្លួនឯង ដោយ​មិន​ទទួលស្គាល់​ពហុ​និយមនៃ​ពិភពលោក នោះ​គ្រាន់តែ​ជាការ​និយាយ​តែ​មាត់​ប៉ុណ្ណោះ​។ ពហុភាគី​និយម​ពិត​មានន័យថា ការទទួលយក​ភាពខុសគ្នា និង​ការ​ប្រែក្លាយ​គូប្រជែង​ឱ្យទៅជា​ការប្រកួតប្រជែង​ដោយ​សន្តិវិធី និង​ភាពស្មោះត្រង់​។

បើសិនជា​គ្មាន​ចំណុច​ទាំងនេះ​ទេ យើង​នឹង​មិនអាច​យកឈ្នះ​លើ​ជំងឺ​រាតត្បាត​នាពេល​បច្ចុប្បន្ន និង​អនាគត​បានទេ យើង​នឹង​មិនអាច​បន្ថយល្បឿន​នៃ​ការប្រែប្រួល​អាកាសធាតុ និង​អេកូឡូស៊ី ក៏ដូចជា​យើង​នឹង​មិនអាច​គ្រប់គ្រង​បច្ចេកវិទ្យា​ថ្មី នៅក្នុង​បរិបទ​នៃ​គូប្រកួត​ប្រជែង ដែល​យើង​កំពុង​ជួបប្រទះ​នាពេល​បច្ចុប្បន្ននេះ​ទេ​។

​ប្រមុខ​ការ​ទូត​កម្ពុជា បាន​បញ្ជាក់ថា តាម​ប្រវត្តិសាស្ត្រ​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ​បាន​ផ្តួច​ផ្តើមគំនិត នៃ​ទំនាក់ទំនង​អន្តរជាតិ ដែល​ជួយ​ទប់ស្កាត់​សង្គ្រាមលោក​ថ្មី​។ លោក​ជឿជាក់​ថា សព្វថ្ងៃនេះ នៅក្នុង​ពិភព​ពហុភាគី នៃ​ការ​ក្រ​កួត​ប្រជែង​ប្រកបដោយ​គ្រោះថ្នាក់ គំនិត នៃ​ការរួមរស់​ដោយ​សន្តិ​សហ​វិជ្ជមាន ដូចដែល​បាន​បង្កើតឡើង​ដោយ​សហ​ស្ថាបនិក នៃ​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ គឺ​នៅតែមាន​ភាពសមស្រប​ជាង​ពេលណា​ទាំងអស់ ហើយ​គ្មាន​ប្រទេស​ណាមួយ​ដែល​ប្រសើរ ឬ​មាន​សមត្ថភាព​ជាង​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ ក្នុងការ​លើកកម្ពស់​គំនិត​នេះ ម្តងទៀត​នោះទេ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច៤ នាទីutes មុន

រដ្ឋាភិបាលចង់ប្រែមុខមាត់ខេត្ត​បួននៅភាគឦសានឱ្យមានមូលដ្ឋានសេដ្ឋកិច្ចពឹងផ្អែកលើកសិកម្ម និងទេសចរណ៍

ព័ត៌មានជាតិ១៩ នាទីutes មុន

ADB ៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៦,១% ក្នុង​​ឆ្នាំនេះ ​ ប៉ុន្តែកំណើននេះប្រឈមនឹងហានិភ័យពន្ធគយអាមេរិក

ព័ត៌មានជាតិ២៣ នាទីutes មុន

កម្ពុជា-វៀតណាម ពេញចិត្តចំពោះកិច្ចសហការលើការទប់ស្កាត់បទល្មើសតាមព្រំដែន

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

ទីក្រុង Yangon ប្រទេសមីយ៉ាន់ម៉ាលុបចោលការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ក្រោយរងគ្រោះរញ្ជួយដី

ស្ពានជ្រោយចង្វារ
សន្តិសុខសង្គម២៦ នាទីutes មុន

ក្រោមស្ពានជ្រោយចង្វារ ក្លាយជាចំណតរថយន្ដ​ដឹកទំនិញ និងជម្រកជនអនាថា

ព័ត៌មានជាតិ២៤ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ចរាចរណ៍២១ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីរ៉ង់​យល់​ព្រម​ធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ទាល់​តែ​អាមេរិក​ឈប់​ធ្វើ​រឿង​មួយ​នេះ​សិន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្លាប់មនុស្ស៦៦នាក់ និងរបួសជាង១៦០នាក់ ក្នុងហេតុការណ៍បាក់ដំបូលក្លឹបរាត្រី នៅប្រទេស ដូមីនីក

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ុយក្រែន ចាប់បានជនជាតិចិន ២នាក់ ដែលប្រយុទ្ធឲ្យរុស្ស៊ី នៅ Donetsk

Sokha Hotels

ព័ត៌មានពេញនិយម