Connect with us

ព័ត៌មានជាតិ

ប្រកាសជ្រើសរើសបុគ្គលស្អាតស្អំពីររូបធ្វើជាប្រធាននិងអនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកំពត

បានផុស

នៅ

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពតប្រកាសជ្រើសរើសប្រធាន និងអនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកំពតដើម្បីសម្របសម្រួលដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្ដល់សេវាសាធារណៈនិងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ។

យោងតាមសេចក្តីជួនដំណឹងរបស់រដ្ឋបាលខេត្តកំពត ការជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋមួយរូប និងអនុប្រធានការិយាល័យប្រជាពលរដ្ឋមួយរូប ដើម្បីបំពេញការងារនៅការិយាល័យប្រជាពលរដ្ឋខេត្តកំពត មានតួនាទីទទួលនិងសម្របសម្រួលដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្ដល់សេវាសាធារណៈនិងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ក្នុងគោលបំណងលើកកម្ពស់អភិបាលកិច្ចល្ អក្នុងការផ្ដល់សេវានិងការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានប្រកបដោយតម្លាភាពគណនេយ្យភាពនិងប្រសិទ្ធភាព សំដៅបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ប្រធាននិងអនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត នឹងត្រូវជ្រើសរើសតាមរយៈការបោះឆ្នោត ដោយគណៈកម្មាធិការបោះឆ្នោតមួយ ដែលមានសមាសភាពមកពីសមាជិកក្រុមប្រឹក្សាខេត្ត តំណាងសមាគមក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់ តំណាងសភាពាណិជ្ជកម្មខេត្ត និងតំណាងអង្គការសង្គមស៊ីវិល។

ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានបំណងដាក់ពាក្យចុះឈ្មោះជាបេក្ខជនប្រធាននិងអនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត ត្រូវមានលក្ខខណ្ឌនិងលក្ខណៈសម្បត្តិដូចខាងក្រោម​៖

-សញ្ជាតិខ្មែរពីកំណើត
-មានអាយុចាប់ពី៣៥ឆ្នាំទៅ៦៥ឆ្នាំគិតដល់ថ្ងៃបោះឆ្នោត
-មានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រឬសញ្ញាបត្រសមមូល ពាក់ព័ន្ធនឹងផ្នែកច្បាប់ឬរដ្ឋបាលរួមផ្នែកដទៃទៀតពាក់ព័ន្ធនឹងការដោះស្រាយទំនាស់
-មានបទពិសោធន៍ក្នុងការងារពាក់ព័ន្ធនឹងផ្នែកច្បាប់ឬរដ្ឋបាលឬផ្នែកដទៃទៀត ពាក់ព័ន្ធនឹងការដោះស្រាយទំនាស់យ៉ាងតិច៣ឆ្នាំ។
-ជាបុគ្គលស្អាតស្អំមានកេរ្តិ៍ឈ្មោះល្អ មានការគោរពរាប់អានពីសហគមន៍
-មានទីលំនៅអចិន្រ្តៃយ៍នៅក្នុងខេត្តកំពតដែលសាមីជនមានបំណងចូលឈ្មោះ

ចំណែកពលរដ្ឋ ដែលគ្មានសិទ្ធិឈរឈ្មោះ រួមមានជាមន្ត្រីរាជការ មន្ត្រីតុលាការ កងយោធពលខេមរភូមិន្ទ ឬនគរបាលជាតិ សមាជិកក្រុមប្រឹក្សាខេត្តក្រុងស្រុកឃុំសង្កាត់ ព្រះសង្ឃឬបុព្វជិតសាសនា ជនដែលត្រូវបានផ្ដន្ទាទោសមជ្ឈឹម​ឬឧក្រិដ្ឋ​ ហើយមិនមាននីតិសម្បទាឡើងវិញ ជនស្ថិតនៅក្នុងរចនាសម្ព័ន្ធចាត់តាំងរបស់គណបក្សនយោបាយណា​មួយ។

បេក្ខជន ដែលមានបំណងចង់ឈរឈ្មោះជាប្រធានឬអនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ តត្រូវមកទទួលពាក្យនិងដាក់ពាក្យស្នើសុំនៅការិយាល័យលេខាធិការដ្ឋានក្រុមប្រឹក្សាខេត្ត​រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃជូនដំណឹងនេះតទៅ​និងកាលបរិច្ខេទឈប់ទទួលពាក្យស្នើសុំត្រឹម​ថ្ងៃទី១០ខែសីហាឆ្នាំ២០២១​វេលាម៉ោង៥ ល្ងាច។

ចំពោះប្រាក់ឧបត្ថម្ភវិញ សម្រាប់ប្រធានការិយាល័យប្រជាពលរដ្ឋមានប្រាក់ឧបត្ថម្ភចំនួន ១ ៤៤០​ ០០០រៀលគត់ស្មើនឹងប្រាក់ឧបត្ថម្ភប្រធានក្រុមប្រឹក្សាខេត្ត​ និងអនុប្រធានការិយាល័យមានប្រាក់ឧបត្ថម្ភចំនួន ១១៣៥០០០រៀលស្មើនឹងប្រាក់ឧបត្ថម្ភសមាជិកក្រុមប្រឹក្សាខេត្ត។

លើសពីនេះ ប្រធាននិងអនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត អាចទទួលបានអត្ថប្រយោជន៍ផ្សេងទៀតតាមការកំណត់របស់រដ្ឋបាលខេត្ត៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

ព័ត៌មានជាតិ២៣ ម៉ោង មុន

ស្ពាន​ឆ្លង​ទន្លេភ្ជាប់​ទៅ​ផ្លូវល្បឿនលឿន ដីឥដ្ឋ-ថ្មគរ ឈានទៅ​​ខួងគ្រឹះ ខណៈ​មាន​​ការ​សង់ស្ពាន​ដែកបណ្តោះអាសន្ន​សម្រួល​ការ​ងារសាងសង់

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

លោក ហ្សេលេនស្គី៖ ស្តាយណាស់ ដែល អ៊ុយក្រែន គ្មាននុយក្លេអ៊ែរ ទុកកំញើញរុស្ស៊ី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាមេរិក ចាប់ផ្តើមមានមនុស្សស្លាប់ ដោយសារព្យុះព្រឹលដ៏កាចសាហាវ 

Sokha Hotels

ព័ត៌មានពេញនិយម